ខេត្តប៉ៃលិន ៖ មេកន្ទុយលេខដ៏ធំម្នាក់ នៅខេត្តប៉ៃលិន ត្រូវកូនកាតុង (មេកន្ទុយលេខតូចតាច) របស់ខ្លួនចោទថា បានព្យាយាមគេចវេះ មិនព្រមសងប្រាក់ ដែលអតិថិជនរបស់ខ្លួនចាក់ត្រូវ ប្រហែលជាង១សប្តាហ៍ កន្លងទៅនេះ សរុបជាទឹកប្រាក់ ជិត២០លានរៀល ខណៈមេកន្អុយលេខតូចតាច (កូនកាតុង) កំពុងប្រឈមមុខយ៉ាងខ្លាំង ជាមួយនឹងអតិថិជន ដែលចាក់ត្រូវ ដែលមករំអុក ទាបើកប្រាក់ល្បែងស៊ីមិនសង នេះរាល់ថ្ងៃ។

អ្នកកត់កន្ទុយលេខម្នាក់ឈ្មោះវិ ភេទប្រុស រស់នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិនបានទម្លាយរឿងដ៏អាស្រូវនេះ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី ១ ឧសភា ថា ខ្លួនជាអ្នកកត់កន្ទុយលេខ តូចតាច ដែលឡើងឱ្យមេធំ ឈ្មោះនុច ហៅ៤៣ និងប្រពន្ធឈ្មោះនូ នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ដោយគ្រាន់តែចំណេញបានភាគរយ ពីការលក់នេះ តិចតួចប៉ុណ្ណោះ។

អ្នកលក់កន្ទុយលេខរូបនេះបន្តថា ខ្លួនតែងតែឡើងកាតុង និងលុយលក់កន្ទុយលេខនេះ ជាប្រចាំឱ្យ ទៅមេធំខាងលើនេះ ហើយពេលគេចាក់ត្រូវ មេធំនេះក៏តែងបើកប្រាក់ សងអតិថិជនរបស់ខ្លួន មិនដែលខកខានពេលដែរ។ ប៉ុន្តែចាប់តាំងពីថ្ងៃទី ២៣មេសា រហូតមកដល់ថ្ងៃទី១ ឧសភា នេះកាតុងខ្លួនត្រូវកូនៗ ចាក់ត្រូវរាល់ថ្ងៃ ដែលសរុបជាទឹកប្រាក់ ជាង១៨លានរៀល តែបែរជាមេធំឈ្មោះនុច ហៅ៤៣នេះ មិនព្រមបើកប្រាក់បំណុលល្បែងនេះ ឱ្យអតិថិជនរបស់ខ្លួនឡើយ។

ឈ្មោះវិ បានបញ្ជាក់ថា ខ្លួនតែងទៅទាមទារបើកប្រាក់ ពីមេធំឈ្មោះនុច នេះជាញឹកញាប់ ដើម្បីយកទៅបើកបន្ត ឱ្យកូនៗដែលចាក់ត្រូវ តែឈ្មោះនុច នេះបានត្រឹមតែសន្យាថ្ងៃនេះ ថ្ងៃនោះមិនឈប់ ខណៈកូនៗដែលចាក់ត្រូវ មករំអុកទារបើកប្រាក់ ពីខ្លួនរាល់ថ្ងៃ ឡើងល្វីងមុខទៅហើយ ។ មេកន្ទុយលេខរូបនេះ បានបន្ថែមថា ពេលនេះឈ្មោះនុច ហៅ៤៣នេះ កំពុងព្យាយាមគេចវេះ មិនព្រមសងប្រាក់បំណុលល្បែង ទាំងនេះទេ តែខ្លួនក៏កំពុងរកវិធីសាស្ត្រ ដើម្បីទាមទារប្រាក់ ពីឈ្មោះនុច ហៅ៤៣នេះដែរ។

នៅព្រឹកថ្ងៃទី២ ឧសភា នេះ កោះសន្តិភាព បានព្យាយាមស្វែងរកការបំភ្លឺ ពីមេកន្ទុយលេខដ៏ល្បី ឈ្មោះនុច ហៅ៤៣នេះដែរ តែមិនអាចទាក់ទងបាន៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ