យោងទៅតាម China Buzz ចេញផ្សាយថ្ងៃ ២៨ ខែមករា ឆ្នាំ ២០១២ ដកស្រង់ ការបង្ហោះសារ របស់ អ្នកលេង បណ្តាញសង្គម Weibo ដែលមានរហស្សនាម China’s Tiantai Mountain បានអោយដឹងថា តារាបង្ហាញម៉ូដដ៏ស្រស់ស្អាត ប្រចាំតំបន់ Taizhou  ហើយដែលជាតារាកិត្តយស កម្មវិធីរកស្នេហា "Fall in Love" រៀបចំ ដោយស្ថានីយទូរទស្សន៍ Zhejiang Satellite បានជិះឡាន BMW ពណ៌ក្រហម សេរី ៣២០ ស្លាកលេខJ 2919X  បុកឡាន Taxiមួយ បណ្តាលអោយឡាន Taxiនោះ ខ្ទាតទៅបុកឡានធំដឹកទំនិញ នៅវេលាម៉ោង មួយកន្លះព្រឹកព្រលឹម នៅប្រទេសចិន។ កញ្ញា Chen Mingyue បានរត់គេចខ្លួនពីកន្លែងកើតហេតុ ហើយអ្នកបើកបរ Taxi បានយកទៅមន្ទីរពេទ្យ មិនទាន់ពេលវេលា គាត់ក៏ស្លាប់នៅ មន្ទីរពេទ្យ ។ បើយោងទៅតាម គ្រូពេទ្យ គាត់មិនអាចសង្គ្រោះបាន ដោយសារតែគាត់មកពេទ្យ យឺតពេលពេក។ ប៉ូលីសបានឃាត់ខ្លួន កញ្ញា Chen Mingyue ហើយក្រោយមកក៏ បានធ្វើតេស៍ឈាម រកឃើញថាកញ្ញាកំពុងតែស្រវឹង នៅពេលបើកបរ។

Chen Mingyue បានទាក់ទាញការចាប់អារម្មណ៍ពីមហាជន បន្ទាប់ពីនាងបាន ចូលរួមជាតារាកិត្តយស  ក្នុងកម្មវិធីរកស្នេហា។ រូបរាងសិចស៊ី និងការសំដែងរបស់កញ្ញា បានឈ្នះបេះដូងបុរស ជាច្រើនរូប។ ប៉ុន្តែក្រោយពីគ្រោះថ្នាក់ចរាចរ បណ្តាលអោយមនុស្សស្លាប់មក កញ្ញាទទួលការរិះគន់ យ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្ត។

ប៉ូលីសបានប្រាប់អ្នកសារព័ត៌មាន ថាកញ្ញា Chen Mingyue ពិតជាស្រវឹង ហើយបង្ករគ្រោះថ្នាក់ចរាចរមែន។ ពួកគាត់ កំពុងស្រាវជ្រាវបន្តទៀត ដើម្បីកំនត់ថាតើកញ្ញាបានបើករត់គេច ពីកន្លែងកើតហេតុ ដែលការបើកគេចនេះ បណ្តាលអោយអ្នកបើក Taxi ស្លាប់ ព្រោះមិនបានបញ្ជូនទៅមន្ទីរពេទ្យ ទាន់ពេលវេលា។ បើសិនជារកឃើញថាបានបើកគេចមែន កញ្ញានឹងទទួលទោសឧក្រិដ្ឋ និងជាប់គុក។

ភាពល្បីរបស់កញ្ញា ដូចជាជន្តើរយន្ត  Escalator ដោយឡើងកូដលឿន ប៉ុន្តែក៏ចុះមកវិញលឿនដែរ ដោយសារបើកបរនៅពេល ស្រវឹង និងមិនទទួលខុសត្រូវ ពេលបង្ករ គ្រោះថ្នាក់ចរាចរ។ វាជាការសោកស្តាយណាស់ដែល ការបើកគេចរបស់ កញ្ញា Chen Mingyue​ បង្ខូចអនាគតរបស់ខ្លួន ដែលខិតខំសាង។ សូមមើលរូបភាពម៉ូដ កញ្ញា Chen Mingyue​។

រៀបចំដោយ Khmerload

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ ទៅលើរឿងទាំងលើនេះ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]