រាជធានីភ្នំពេញ ៖ បទចម្រៀងប្រមាណ១៨១បទ របស់អធិរាជសំឡេងមាស លោកស៊ីន សាមុត ត្រូវបានក្រុមគ្រួសាររបស់លោក នាំយកទៅចុះកម្មសិទ្ធិបញ្ញា នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣០ មេសា ២០១៤ ។

ពិធីចុះកម្មសិទ្ធិបញ្ញានេះ បានធ្វើឡើងក្រោមវត្តមាន របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស៊ីន ច័ន្ទឆាយ៉ា ប្រធានសមាគមស៊ីន ស៊ីសាមុត និងត្រូវជាកូន ព្រមជាមួយនឹងភរិយា របស់លោកស៊ីន ស៊ីសាមុត ផងដែរ ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានធ្វើការពិនិត្យគ្រប់ជ្រុងជ្រោយ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មុននឹងធ្វើការចុះបញ្ជី បទចម្រៀងទាំងនោះ ក្នុងកម្មសិទ្ធិបញ្ញា ។ លោកបន្ថែមថា នេះគឺជាការបោះជំហានមួយ ដើម្បីទប់ស្កាត់ មិនឱ្យមានការរំលោភកម្មសិទ្ធិ ទៅបទចម្រៀងរបស់ សិល្បករពីជំនាន់មុន។ លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ក្នុងនាមអ្នកស្រឡាញ់ចូលចិត្ត បទចម្រៀងលោកស៊ីន ស៊ីសាមុត ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឯកភាពគ្នា បង្កើតកម្មវិធីតន្ត្រីសប្បុរសធម៌ មួយនៅឆ្នាំក្រោយ ក្នុងគោលបំណងរំលឹកដល់គុណូបការៈ និងប្រមូលថវិកាជួយដល់ គ្រួសាររបស់លោកស៊ីន ស៊ីសាមុត ដែលកំពុងជួបការលំបាក ។









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]