សម្រាប់ការចំអិនអាហារ អ៊ឺរ៉ុប ដូចជា Pasta ដោយខ្លួនឯង ស្តាប់មើលទៅ ដូចជារឿងពិបាកមួយណាស់ ប៉ុន្តែបើអ្នកប្រើដៃ ជំនួសឲ្យម៉ាស៊ីន ដើម្បីចំអិនវាវិញ មិនដូចជាអ្វីដែលយើង គិតនោះទេ។

ការចំអិនដោយដៃបែបនេះ មិនទាមទារឲ្យមាន ឧបករណ៏ប្រើប្រាស់ច្រើននោះទេ គឺមានតម្រូវការត្រឹមតែ គ្រឿងផ្សំសាមញ្ញ ៤មុខតែប៉ុណ្ណោះ ដែលមានដូចជា ម្សៅ ប្រេងអូលីវ អំបិល នឹងស៊ុត។

ជាដំបូង យើងត្រូវប្រើឧបករណ៍ សំរាប់កិន នឹងរមៀលពីលើម្សៅ ដើម្បីឲ្យមានរាងស្តើង នឹងវែងជាងមុន បន្ទាប់មកចាប់ផ្តើមចាក់ប្រេងអូលីវ ចូលទៅក្នុងម្សៅ Pasta រូចកិនបញ្ចូលគ្នា ដើម្បីឲ្យចូលជាតិ។ រូចហើយយើង លាយអំបិលនឹងស៊ុត ចូលគ្នាហើយ លាយចូលទៅក្នុង Pasta ដូចគ្នា។

ការធ្វើរបៀបនេះ នឹងធ្វើឲ្យរសជាតិរបស់ Pasta រឹតតែឆ្ងាញ់ ថែមទៀត។ បន្ទាប់មក ចង់កាត់ ទាញ ឬ ស្រុះ Pasta ឲ្យមានរូបរាង គួរឲ្យចង់ញ៉ាំបែបណា ឋិតនៅលើ ថ្វីដៃរបស់អ្នក។

សាកល្បងធ្វើអាហារអឺរ៉ុប នៅផ្ទះទាំងអស់គ្នាលមើល។ សូមមើលរូបភាពពន្យល់បន្ថែម នៅខាងក្រោម៖

១. កាត់ Pasta ជាដុំតូចៗ ដើម្បីមានភាពងាយស្រួល ក្នុងការ កិនវា ឲ្យបានជារាងវែងៗ

២. ចាប់ផ្តើមប្រើឧបករណ៏ សម្រាប់កិន និង រមៀល ពីលើ Pasta ឲ្យចេញជារូបរាងវែងៗ

៣. បន្ទាប់មក កិនទាញបន្ថែមពីលើវា ដើម្បីឲ្យក្លាយជារាងស្តើង ហើយវែង

៤. មូលវា ចូលគ្នា ឲ្យក្លាយជាដុំតែមួយ

៥. រូចកាត់ដុំដែលបានមូលនោះ ឲ្យក្លាយជារង្វង់ៗ វែងៗ ដូចសរសៃមីទាញ

៦. ហើយចាប់ផ្តើម ទាញវាត្រសុះចេញពីគ្នា ឲ្យក្លាយជារូបរាង សរសៃមីពិតប្រាកដ

៧. ចុងក្រោយ យក Pasta ទៅចំអិន តាមវិធី ស្រុះ ឆា ឬបែបណា ស្រេចទៅលើ ចំណង់ចំណូលចិត្តរបស់អ្នក



ប្រភព បរទេស 

ដោយ មានិច្ច

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]