មានអ្នកលេងអិនធើណិតជាច្រើនបាន ខឹងសម្បារនឹងបុរសម្នាក់ ដែលគាត់បាន ធ្វើបាប និង សម្លាប់សត្វឆ្មាដ៏គួរ អោយស្រឡាញ់ជាច្រើនក្បាល ទម្រាំតែមានគេដឹងហើយរាយការណ៍ទៅដល់ប៉ូលិស ដើម្បីចាប់ខ្លួនគាត់។

ដោយយោងតាម ប្រភពព័ត៌មាន huffingtonpost ចុះកាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១២ បានអោយដឹងថា បុរសម្នាក់ឈ្មោះ Angel Roman ត្រូវបានប៉ូលិសឃាត់ខ្លួន នៅពេលដែលអ្នកជិតខាងរបស់គាត់ បានឃើញរូបគាត់កំពុង តែខាំអណ្តាតសត្វឆ្មារហូតដល់ដាច់។ ប្រភពព័ត៌មានបានបន្តអោយដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួននិង សួរចម្លើយ អស់រយៈពេលកន្លះម៉ោង គាត់បានឆ្លើយប្រាប់ប៉ូលិសថា គាត់ធ្វើនេះដោយសារតែ គាត់ពិបាកចិត្តពេក នៅពេលដែលមិត្តស្រីរបស់គាត់សុំចែកផ្លូវ ហើយគាត់បានសម្លាប់ឆ្មាជាច្រើន ដោយច្របាច់ក ហើយបានដុតត្រចៀកវា និង ដុតរោមរបស់វាទៀតផង។ Angel Roman ត្រូវបានផាកពិន័យជាទឹកប្រាក់ ចំនួន ១០០ ០០០ ដុល្លានិង ត្រូវបានជាប់ពន្ធនាគាររយៈពេល ១​ ឆ្នាំទៀតផង។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]