ភ្នំពេញៈ ថ្មីៗនេះក៏មានលេចឭព័ត៌មានថា តារាចម្រៀងស្រី ដែលកំពុងតែមាន ប្រជាប្រិយភាព ក្នុង ផលិតកម្ម សាន់ដេ កញ្ញា អ៊ីវ៉ា ពេលនេះមានកម្រិតជីវភាព ផ្លាស់ប្ដូរមិនធម្មតាទេ ពោលនៅពេលដែលនាង ចេញទៅណាមកណា ឬទៅសម្ដែង តែងតែមានអង្គរក្ស តាមការពារជាប់ជានិច្ច។ តែព័ត៌មាននេះ ត្រូវបានម្តាយរបស់ អ៊ីវ៉ា ចេញមុខបដិសេធ និងមានការប្រតិកម្ម ជំនួសកូនស្រីថា គ្មានអង្គរក្ស តាមការពារអីនោះទេ។

ស្របពេលដែលតារា ប្រចាំនៅផលិតកម្ម សាន់ដេ កញ្ញា អ៊ីវ៉ា ដែលពេលនេះ នាងកំពុងតែមមាញឹក ក្នុងការវាយឡុកទីផ្សានោះ ក៏មានលេចឭព័ត៌មានថា នាងពេលនេះមានភាព ហ៊ឺហាខុសប្លែកពីមុន ហើយថ្មីៗនេះ គេសង្កេតឃើញថា នាងបានផ្លាស់មកជិះរថយន្ត តម្លៃរាប់ម៉ឺនដុល្លារ និងមានអង្គរក្សដើរ តាមការពារនាង ដូចជំទាវអ៊ីចឹង ។

ទាក់ទិននឹងពាក្យព័ត៌មាននេះដែរ ម្តាយរបស់តារាចម្រៀង រូបស្រស់វ័យក្មេង កញ្ញា អ៊ីវ៉ា បានចេញមុខបកស្រាយប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១២ នេះថា បច្ចុប្បន្នកូនស្រីរបស់គាត់ មិនសូវមានពេលទំនេរទេ គឺរវល់ជាប់រហូត ហើយចំពោះពាក្យចចាមអារ៉ាមថា កូនស្រី របស់គាត់មានអង្គរក្សនោះ មិនមែនជាការពិតទេ ហើយគាត់គិតថា ប្រហែលជាអាចមានមនុស្ស មួយចំនួនតូច ចង់បង្ខូចកេរ្តិ៍ឈ្មោះកូនស្រី របស់គាត់ទើបបំប៉ោង ព័ត៌មាននេះឡើង។

ម្តាយរបស់តារាចម្រៀង ដែលមានវ័យ១៨ឆ្នាំ កញ្ញា អ៊ីវ៉ា បានប្រាប់ទៀតថា ” ជាធម្មតានៅពេលដែលកូនខ្ញុំ ទៅណាមកណា គឺតែងតែមានខ្ញុំ និងប៉ារបស់គេទៅជាមួយ ជាប់ជានិច្ចហើយកូនស្រី ខ្ញុំក៏មិនចាំបាច់ជួលអង្គរក្ស តាមហែហមនាងដែរ មានតែខ្ញុំនិងគ្រួសារគឺ វាគ្រប់គ្រាន់ហើយ ម្យ៉ាងកូនខ្ញុំ គឺនៅតែដដែលគ្មានភាព ខុសប្លែកអីនោះទេ កូនខ្ញុំពីមុនម៉េច គឺនៅតែអញ្ចឹងគ្មានអីផ្លាស់ប្តូរទេ” ។

ម្តាយរបស់ អ៊ីវ៉ា បន្តទៀតថាជាធម្មតា កូនស្រីរបស់គាត់ មិនដែលបានចេញ ទៅសម្តែងឬ ក៏ទៅណាមកណា បណ្ដោយឲ្យកូន ទៅម្នាក់ឯងណាស់ ហើយអ្វីដែលធ្វើ ឲ្យគាត់ឆ្ងល់នោះ គឺត្រង់ថា ហេតុអីបានជាមានពាក្យចចាមអារ៉ាមទៅកើតថា កូនគាត់មានអង្គរក្សដើរតាម បើគាត់ដើរតាមកូនស្រី ស្ទើរគ្រប់ពេលមិនដែល ដឹងថាកូនស្រីមានអង្គរក្សទេ ចុះហេតុអីបានជាអ្នកដទៃដឹង ជាងខ្លួនគាត់ ជាម្តាយទៅទៀតនោះ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ម្តាយ អ៊ីវ៉ា ពេលផ្តល់បទសម្ភាសកន្លងមក

ដោយ ៖ ហួន ស្រីលីន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]