ភ្នំពេញ ៖ លោកប្ដីកំហូច ខណៈប្រពន្ធជូនកូន ទៅមន្ទីរពេទ្យ ទុកឱ្យនៅផ្ទះពីរនាក់ ប្អូនថ្លៃ ស្រី លុះ ប្អូនថ្លៃ កំពុងតែអង្គុយ បោសសំអាតផ្ទះ ឃើញពី ក្រោយដូចជា ទំនងក៏ស្ទុះអោប រួច ហើយ ចាប់សំរាត ខោអាវនាងអស់ ប៉ងចាប់រំលោភ តែពុំបានសម្រេច បន្ទាប់ពីនាងយំអង្វរ បន្ទាប់មក លោកប្តី កំហូចរូបនេះ បានចាកចេញទៅបាត់ រហូតដល់យប់ទើបត្រឡប់ចូល ផ្ទះត្រូវនាងប្ដឹងឱ្យនគរបាលឃាត់ខ្លួនតែម្ដង ។

ហេតុការណ៍ ឃាត់ខ្លួនកើតឡើង កាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១២ ស្ថិតនៅក្នុងផ្ទះ ជនរងគ្រោះភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានពីនគរបាល បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ច្រឹក សុភស្ស ភេទស្រី អាយុ ២៦ឆ្នាំ មានមុខរបរជាកម្មការិនី ។ ចំណែកឯ ជនសង្ស័យមានឈ្មោះ សែម វុទ្ធី ភេទប្រុស អាយុ ២៩ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ មាន ស្រុកកំណើតនៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ អ្នកទាំងពីរស្នាក់នៅក្នុងភូមិ-សង្កាត់ កើតហេតុខាងលើ ។

ប្រភពព័ត៌មាន បានបន្ដទៀតថា មុនពេលកើត ហេតុដោយសារតែកូនឈឺនាង ជាប្រពន្ធ ជនសង្ស័យ បានជូនកូនទៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដោយទុកឱ្យប្អូន ស្រី នៅមើល ផ្ទះចំណែកឯប្ដីរបស់ ខ្លួនមិនដឹងជាទៅណានោះទេ លុះពេលនាងចេញ ទៅបានបន្ដិច ស្រាប់តែជនសង្ស័យ បានវិលត្រឡប់ មកផ្ទះពេលច្រានទ្វារបន្ទប់ទៅឃើញប្អូនថ្លៃនៅតែ ម្នាក់ឯង កំពុងតែបោសសំអាតបន្ទប់ឃើញហាក់បី ដូចជាទំនងក៏ស្ទុះ ទៅចាប់អោបពីខាងក្រោយរួចមក ក៏ធ្វើសកម្មភាពសំរាតខោអាវនាងជាប្អូនថ្លៃសល់តែខ្លួន ទទេ ហើយបានដោះខោអាវខ្លួនឯង ដែរ រួចហើយក៏ ប្រតាយប្រតប់គ្នាពេលនោះ នាងស្ទុះក្រញ៉ៅចំភ្នែកខាងឆ្វេង ប៉ុន្ដែបុរសជាបង ថ្លៃនៅតែបន្ដសកម្មភាពប៉ងរំលោភ ដដែល ក្រោយមកនាងបាន អង្គុយអង្វរបងថ្លៃរបស់នាង ដោយលើកយក ហេតុផលជាច្រើនមកអង្វរបងថ្លៃ ។ ចំណែកឯជនសង្ស័យវិញ ពេលដែល ឃើញស្ថានភាព ប្អូនថ្លៃយំសោកអង្វរយ៉ាងដូច្នេះក៏ប្រែចិត្ដបោះបង់ ការរំលោភនេះចោលវិញ រួចហើយបានចាកចេញ ពីផ្ទះទៅបាត់ ។ ចំណែកនាងជាប្អូនថ្លៃរហូតដល់ ម៉ោង៤រសៀល ទើបមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ នគរបាលកាកាប ដើម្បីឱ្យជួយអន្ដរាគមន៍ ។ លុះ រហូតដល់ម៉ោងប្រមាណជា១០ យប់ទើប ជនសង្ស័យ ត្រឡប់ចូលផ្ទះវិញ បានបន្ដិចនាងជាប្អូនបាន ទូរស័ព្ទហៅនគរបាលឱ្យទៅឃាត់ខ្លួនតែម្ដងទៅ។

បច្ចុប្បន្នជនសង្ស័យ ត្រូវឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែន ជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ៕

ដោយ ៖ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]