កាលពីថ្ងៃ ចូលឆ្នាំកន្លង ទៅយើងដឹង ថាក្រុមសិល្បៈករ និងសិល្បៈការិនី ពិតជាមានការ មមាញឹកខ្លាំងណាស់ ដោយសារតែ អាជីពរបស់ ពួកគាត់គឺ ត្រូវសម្តែង ដើម្បីកំសាន្ត អារម្មណ៍ ទស្សនិកជន សម្រាប់ឱកាស ពិធីបុណ្យធំៗ ដូចនេះ។ ទស្សនិកជន ពិតជាមិនបាន តាមដានអស់ នោះទេថាតើ ពួកគាត់បានធ្វើអ្វីខ្លះ និងសម្តែង អ្វីខ្លះនៅទីណា។

ថ្ងៃនេះ ខ្មែរឡូត សូមលើកយក សកម្មភាព របស់កញ្ញា សុគន្ធ និសា ក្នុងអំឡុង ព្រះរាជពិធី បុណ្យចូលឆ្នាំ នេះដើម្បីអោយ ទស្សនិកជន បានតាមដានកម្សាន្ត។ សកម្មភាព ភាគច្រើនរបស់ កញ្ញា សុគន្ធ និសា ក៏មិនខុសពី សិល្បៈករ សិល្បៈការិនី ដទៃដែរ គឺសម្តែងជូន ទស្សនិកជន ទស្សនា។ កាលពីថ្ងៃ ចូលឆ្នាំទី១ បន្ទាប់ពីអុជធូប សែនជូនទេវតា ឆ្នាំថ្មីនៅផ្ទះ ឯទីក្រុងភ្នំពេញ កញ្ញា សុគន្ធ និសា ក៏ធ្វើដំណើរទៅ ខេត្តសៀមរាប និងបានសម្តែង នៅក្នុងការ ប្រគុំតន្រ្តី បេះដូងខ្មែរ រួមសហការ ជាមួយនឹង ផលិតកម្មថោន ដែលមានការ ចូលរួមសម្តែង ពីលោកព្រាប សុវត្ថិ និងតារាចម្រៀង ទាំងអស់ក្នុង ផលិតកម្មថោន។ នាថ្ងៃទីពីរ នាពិធីបុណ្យ ចូលឆ្នាំកញ្ញា ក៏ចូលរួមសម្តែង នៅក្នុងការប្រគុំតន្រ្តី សម្រាប់កម្មវិធី អង្គរសង្រ្កាន ដែលរួមសហការ ជាមួយនឹង សមាគម សហព័ន្ធយុវជន កម្ពុជា។ នៅថ្ងៃចុងក្រោយ នៃព្រះរាជពិធី បុណ្យចូលឆ្នាំ កញ្ញាបាន ទៅដុតធូប នៅទីសក្ការៈ បូជានៅអាស្រម ព្រះអង្គចេក ព្រះអង្គចម ដែលជាទម្លាប់ របស់កញ្ញា រាល់ពេលដែល ទៅសម្តែង នៅខេត្តសៀមរាប រួចក៏ធ្វើដំណើរ ចេញទៅសម្តែង អោយការប្រគុំតន្រ្តី បេះដូងខ្មែរម្តងទៀត សម្រាប់ថ្ងៃ បញ្ចប់នេះ។ មុនពេលឡើង សម្តែង កញ្ញាក៏ឆ្លៀត ពេលធ្វើបទ សម្ភាសន៍ជាមួយ នឹងវិទ្យុថោន រៀបរាប់ពី ចំណាប់អារម្មណ៍ នាក្នុងពិធីបុណ្យ ចូលឆ្នាំនេះ។ ក្រៅពីសម្តែង កញ្ញា សុគន្ធ និសា មិនបានចេញ ទៅដើរលេង កម្សាន្តនោះទេ។

តាមរយៈការ រៀបរាប់ខាងលើ យើងឃើញថា ជីវិតសិល្បៈ ពិតជាគួរ អោយកោត សរសើរមែន គឺពេលវេលា ដែលកម្សាន្ត អារម្មណ៍ អ្នកដទៃ មានច្រើន ជាងពេលវេលា សម្រាប់កម្សាន្ត អារម្មណ៍ខ្លួនឯង ហើយក៏ជាជីវិត ដែលត្រូវសម្តែង ចេញនូវវប្បធម៍ របស់ជាតិសាសន៍ ខ្លួនទៅកាន់ ពិភពលោក ដែលត្រូវទទួល បានការរិះគន់ ច្រើនលើសលប់ ជាងគេ តែទោះជាយ៉ាងណា ក៏ក្រុមអ្នកសិល្បៈ នៅតែខិតខំផ្តល់ ស្នាមញញឹម ដល់អ្នកគាំទ្រ ជានិច្ច។ តើទស្សនិកជន គួរតែផ្តល់ការគាំទ្រ និងលើកទឹកចិត្ត ដល់ពួកគាត់ អោយបានច្រើន ជាងនេះរឺយ៉ាងណា សូមផ្តល់មតិនៅខាងក្រោមៈ

រូបភាពមុនពេលសម្តែងថ្ងៃទី១នៃការប្រគុំតន្រ្តីបេះដូងខ្មែរ



រូបភាពមុនពេលសម្តែងការប្រគុំតន្រ្តីអង្គរសង្ក្រាន


រូបភាពនៅទីសក្ការៈបូជាលោកយាយចេកលោកយាយចម



រូបភាពមុនកាលសម្តែងការប្រគុំតន្រ្តីបេះដូងខ្មែរថ្ងៃទី៣




ដោយៈ Arex

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ