រាជ​ធានីភ្នំពេញ ៖ ​ រថយន្ត​ម៉ាកកាមរី​ឆ្លាម​មួយគ្រឿង​បើកបរ​ដោយ​ស្ត្រីម្នាក់​ទំនង​ជា​ស្រវឹង​​​ស្រា​​ផង​នោះ បោះពួយ​យ៉ា​ងលឿន​​ជ្រុល​ទៅ​បុក​ម៉ូតូ​សណ្តោង​​​រទេះ​លក់​ប្រហិត​​ ដែល​កំពុង​បើក​ឆ្លង​ផ្លូវ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​​បាក់បែកខ្ទេច​ខ្ទី​កំពប់ប្រហិត​​ និងទឹក​សុទ្ធ​​ជ្រុះ​រាយ​ប៉ាយ​​ពេញ​ផ្លូវ ​តែ​សំណាង​ល្អអ្នក​លក់​ប្រហិត​​​​នោះ​មិន​មាន​របួស​ឡើយ ​និង​បាន​ហៅ​ម៉ូតូឌុប​​ជិះ​​ដេញ​តាម​​ឃាត់​​រថ​យន្ត​ឆ្លាម​នោះ​បាន​ភ្លាមៗ​​​ ហើយ​ទាមទារ​​​សំណង​២០០​ដុល្លារ​ ប៉ុន្តែ​​​ទីបំផុត​ ត្រូវ​​​រ៉ូវគ្នា​សង​៤០​ដុល្លារ ។

ឧប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់​ចរាចរណ៍នោះ​បាន​កើត​ឡើង​​កាលពីវេលាម៉ោង​១០ និង​១៥​នាទី​យប់ ថ្ងៃទី​២៨ ​ឧសភា ​​២០១២ ​លើ​កំណាត់​​មហា​វិថី​សហព័ន្ធ​​រុស្ស៊ី​​​ត្រង់​ចំណុច​មុខ​ផ្សារ​​ស៊ិន​ជូរី​ប្លា​ហ្សា ភូមិ​​ប៉ប្រក​ខាង​ត្បូង សង្កាត់​​កាកាប ​ខណ្ឌ​ពោធិ៍​​សែនជ័យ ​​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]