ខេត្តកំពត ៖ ​​​នគរបាល​​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​​កម្រិតធ្ងន់​​នៃ​ស្នងការ​​ដ្ឋាន​នគរបាល​​ខេត្ត​បាន​ទទួល​ពាក្យ​​បណ្តឹង​​ពីអាណា​ព្យា​បាល​​នារី​រង​គ្រោះ​​កាលពីថ្ងៃទី​១៨ មករា ២០១២ ​កន្លង​មក​នេះ ​ដោយ​ប្តឹង​ថា ​នារីរងគ្រោះ​​ត្រូវ​ក្មេង​​ទំនើង​​៤​នាក់ ចាប់​រំលោភ​​សេព​សន្ថវៈ​​រហូតបាន​សម្រេច​កាលពី​​វេលា​ម៉ោង​​​១១​យប់​ថ្ងៃទី​១៤ មករា នៅ​ខេត្ត​ត្រាត ប្រទេសថៃ ។

នារីរងគ្រោះ​​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​បន្ទាប់​ពី​ចប់​ម៉ោង​ធ្វើ​​ការ​​នៅ​ប្រទេស​ថៃ នាង​ត្រូវ​បាន​ឈ្មោះ​​ពេជ្រ ​សុផាត ហៅ​ណាច ​​បបួល​ទៅ​ញ៉ាំ​បាយ​នៅ​ខាង​ក្រៅ​ ដោយ​មាន​មិត្ត​ភក្តិ​របស់​គេ​​ទៅ​ជា​មួយ​ដែរ ។ ខណៈ​​ដឹក​ចូល​ផ្សារ​ត្រាត (ប្រទេស​ថៃ) ​​មួយ​ភ្លេត ក៏​ដឹក​​បង្ហួស​​ទៅ​បន្ទប់​ស្នាក់​នៅ​របស់​ពួក​គេ​រួច​​ចាប់បង្ខំ​ធ្វើ​សកម្ម​ភាព​រំលោភ​​សេព​សន្ថវៈ​​ម្តង​ម្នាក់​ៗ​​ប្តូរ​វេន​គ្នា​​រហូត​សន្លប់​ជា​លើក​ទី១ នៅទី​នោះ ។ ​នារី​រង​គ្រោះ​​បាន​ឱ្យ​ដឹង​ទៀត​ថា ​នៅ​​វេលា​​យប់​​​ដដែល​​ក្រោយ​ពី​ខ្លួន​​ងើប​ពី​សន្លប់​​​ ស្រាប់​តែ​​មាន​បក្ស​ពួក​​វា​ពីរ​នាក់​ក្នុង​ចំណោម​​ទាំង​៤​នាក់ ដែល​រំលោភ​​លើក​ទី១​ហើយ​នោះ​បាន​ចាប់​​នាង​​​រំលោភ​​ម្តង​ម្នាក់​ៗ​ប្តូរវេន​គ្នា​ដូច​លើក​មុន​ធ្វើ​ឱ្យ​​នាង​សន្លប់​ជា​លើក​ទី​២។  លុះ​បាន​ច្បាប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀត​ណាម​នេះ ទើប​នាង​យក​រឿង​មក​ប្រាប់​អាណា​​ព្យា​បាល​​ដើម្បី​ដាក់​ពាក្យ​បណ្តឹង​ពី​ព្រោះ​​ជន​សង្ស័យ​ទាំង​បួន​នាក់​​នោះ​នាង​បាន​ស្គាល់​អត្ត​សញ្ញាណ​​អស់​ហើយ ទើប​ក្រោយ​ពី​​ដាក់​ពាក្យ​បណ្តឹង​​​​នគរបាល​​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ​សហ​ការ​ជា​មួយ​កម្លាំង​សមត្ថ​កិច្ច​​​​​ថៃ​ឈាន​ទៅចាប់​ជន​​សង្ស័យ​​បាន​៣នាក់​ប្រគល់​​​ឱ្យ​ទៅ​​នគរបាល​​ខ្មែរ​នៅ​ថ្ងៃទី​២៥ មករា ២០១២ ​រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​បាន​ដឹង​ខ្លួន​ទាន់​ក៏​រត់​គេច​ខ្លួន​បាត់​ពី​កន្លែង​ស្នាក់​​នៅ​ក្នុង​ប្រទេស​ថៃ ​។

ប្រភព​បន្តទៀតថា នារីរងគ្រោះ​​ខាង​លើ​ឈ្មោះ​​ផ.ស អាយុ​​១៥​ឆ្នាំ ​មាន​ទីលំនៅស្រុក​ឈូក ​ទៅ​ស៊ី​ឈ្នួល​រត់​តុ​​នៅ​ហាង​កាហ្វេ​មួយ​​ក្នុង​ខេត្ត​ត្រាត ប្រទេស​ថៃ ។ ​ចំណែក​​ជន​សង្ស័យ​​ដែល​ ​ន​គរបាល​ឃាត់​ខ្លួន​បាននេះ​មាន​ ១-ឈ្មោះ​ពេជ្រ សុផាត ហៅ​ណាច ​ភេទប្រុស អាយុ​​១៩ឆ្នាំ ​២-ឈ្មោះ​​ថាំង គោ ហៅអាគោ ភេទ​ប្រុស អាយុ​​១៦​ឆ្នាំ ​ជន​ទាំងពីរនាក់​មាន​ទី​លំនៅភូមិ​ខ្នាច​រមាស ឃុំ​នរាយណ៍ ស្រុក​ឈូក ៣-ឈ្មោះ​ហៃ តៃ ភេទប្រុស អាយុ​១៩ឆ្នាំ ​មាន​លំនៅ​ភូមិ​កអណ្តើក ឃុំ​ប្រាសាទ ​ស្រុក​កំពង់​ត្របែក ​ខេត្ត​ព្រៃ​វែង និងទី៤-សមត្ថ​កិច្ច​សុំ​មិន​បញ្ចេញ​ឈ្មោះ​កំពុង​ប្រតិ​បត្តិ​ការ​បន្ត៕

ដោយ​ ៖ ប្រុសកោះ

ដកស្រង់ពី គេហទំព័រ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]