សារ​​​ព័ត៌​មាន​បរ​ទេស​​​កាល​ពី​ថ្ងៃ​ទី​​​២៦​ ឧសភា ​​ផ្សាយ​ឱ្យ​ដឹង​ថា ​​នាង​រី​​​ប៊េក​ហ្កា ប៊្លេក ត្រូវ​​​​ក្រុម​ហ៊ុន​​«ម៉េន​ផាវ​វើ​ប្រូហ្វេស្សិន» ​​​​ក្នុង​ទី​ក្រុង​​​ឌូ​បៃ​​​ ប្រទេស​អេមីរ៉ាត​ អារ៉ាប់​រួម​ បណ្តេញ​ចេញ​ពី​ការ​ងារ​​ ដោយ​​​ចោទ​ប្រកាន់​​ថា​ ​នាង​​រួម​រ័ក​​ក្នុង​រថ​យន្ត​​​តាក់​ស៊ីនៅ​ទី​ក្រុង​​​ឌូ​បៃ​ និង​បាន​ពិ​ន័យ​​ជា​ប្រាក់​​​ ឬ​អាច​ដាក់​ទោស​​​ឱ្យ​​ជាប់​ពន្ធ​​នាគា​​រ​ ។ បញ្ហា​នេះ​​បាន​ធ្វើ​ឱ្យ​​​នាងរីប៊េកហ្កា ប៊្លេក ​អា​ម៉ាស់​​មុខ​​យ៉ាង​ខ្លាំង​​ ។ នាង​​បាន​​​​​ប្រមែ​ប្រមូល​​​ទ្រព្យ​សម្បត្តិ​របស់ខ្លួន​​​ចាក​ចេញ​ពី​ក្រុម​ហុ៊ុន​​​ទាំង​​ឈឺ​ចាប់​ ក្រោយ​ពី​ត្រូវ​​​​ក្រុម​ហ៊ុន​​​​​បណ្តេញ​នាង​ចេញ​​​ពី​ការ​ងារ​​ ។

​​នាងរី​​ប៊េកហ្កា ប៊េ្លក​ ​អ្នក​ជំនួញ​​ជនជាតិ​​​អង់​គ្លេស​​​អាយុ​​២៩​ឆ្នាំ​ ​​អាច​ត្រូវ​​តុលា​ការ​​​ប្រទេស​អេមី​រ៉ាតអារ៉ាប់​រួម​​ សម្រេច​​ដាក់​​ពន្ធ​​នាគា​រ​​​​រយៈ​ពេល​៣ឆ្នាំ ​ក្រោយពី​ចាប់​​ខ្លួន​ពេល​​ស្រវឹង​​​ និង​ចោទ​ប្រកាន់​ថា ​មានសម្ព័ន្ធ​​ភាព​​ស្នេហា​ក្រៅ​​​អាពាហ៍​ពិពាហ៍​​ និង​​​​​រួម​រ័ក​​​នៅ​តាម​​​​​ទី​សាធារណៈ​​​ ​ក្នុង​​​រថយន្ត​​​តាក់​ស៊ី ។ នាង​ប៊េ្លក មាន​ទំ​នាក់​ទំ​នង​ស្នេហា​ជាមួយ​​​​​លោក​​​មេក ដូណាល់ បុរស​​ស្កុត​​លែន​ ​​​​ហើយ​បាន​នាំ​គ្នា​​​ទៅ​​​ចូល​រួម​​​សប្បាយ​រី​ក​រាយ​ក្នុង​ក្លឹប​​កម្សាន្ត​​​រយៈ​ពេល​​​១២​ម៉ោង​​ នៅ​តំ​បន់​​«ឌូបៃ​ ម៉ារីណា» ។ ពួ​ក​គេ​​​ទាំង​​២នាក់​​​ត្រូវ​គេ​ប្រទះ​ឃើញ​​​រួម​រ័ក​​ក្នុង​តាក់​ស៊ី​ ហើយ​អ្នក​​បើក​តាក់​ស៊ីបាន​​​ឃើញ​តាម​​​​កញ្ចក់​​ ក៏​​បញ្ឈប់​​​រថយន្ត​​​​ ហើយ​ទៅ​ប្តឹង​​ប៉ូលិស​​ ។ ​

នៅ​ពេល​​​អ្នក​បើក​​​តាក់​ស៊ី​​ និង​ប៉ូលិស​​ដើរ​ទៅ​ដល់​​រថ​យន្ត​​​ ​ឃើញ​​នាង​ប៊្លេក​ ​កំពុង​​​រ​ួម​រ័ក​​ជា​មួយ​គូស្នេហ៍​​នៅ​បរិ​វេណ​​ពូក​ខាង​ក្រោយ​​​​ខណៈ​​អ្នក​ទាំង​២នាក់​​​ស្ថិត​ក្នុង​​សភាព​ស្រវឹង​​​ជោក​ជាំ​ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បញ្ចូល​អត្ថបទ ៖ ស្រីណា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]