កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ៩ ម្សិលមិញនេះ តារាចម្រៀងស្រី Park Bom ដែលជាសមាជិកក្រុម 2NE1 រួមនឹង នាង Sandara Park បានបង្ហាញខ្លួន ជាភ្ញៀវកិត្ដិយស នៅក្នុងកម្មវិធីវិទ្យុ KBS ដែលមានឈ្មោះថា  “Lee So Ra’s Music Plaza”។

នៅក្នុងនោះ Park Bom បានធ្វើការសង្ខេបអំពីកម្មវិធី មួយរបស់ស្ថានីយ៍ទូរទស្សន៍ជាតិ SBS របស់កូរ៉េខាងត្បូងនេះ ដែលមានឈ្មោះថា មិត្ដរួមបន្ទប់  “Roommate” ដែលជាកន្លែងផ្ដល់ ឲ្យតារាប្រុសស្រី ១០នាក់ ស្នាក់អាស្រ័យជាមួយគ្នា និងដើម្បីពឹងពាក់គ្នាទៅវិញទៅមក ក្នុងផ្ទះតែមួយ។  នៅក្នុងនោះ នាងបានសារភាពថា នាងពិតជាស្លៀកប៊ីគីនីមែន នៅក្នុងកម្មវិធី មិត្ដរួមបន្ទប់នេះ ហើយនាងបន្ដថា នាងបានទិញឈុតប៊ីគីនីដ៏ស្រស់ស្អាត ដូចនេះហើយ នាងត្រូវតែបង្ហាញទៅមនុស្សគ្រប់គ្នា។ ជាមួយគ្នានោះ ពិធីការនី Lee So Ra ដែលជាមិត្ដរួមបន្ទប់នាងដែរនោះ បាននិយាយបែបកំប្លែងថា ពួកយើងនឹងបង្ហាញ រូបភាពនេះ ទៅកាន់ទស្សនិកជន។ 

ងាកមករក នាង Sandara Park វិញ នាងនិយាយថា នាងពិតជាព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែនាងមានរូបរាងស្លីម ដូចនេះប្រហែលជាមិនអាចស្លៀក ប៊ីគីនី ឲ្យបានស្រស់ស្អាតនោះទេ។ 

ចង់ដឹងពីរូបរាងដ៏ស្រស់ស្អាតរបស់ Park Bom ក្នុងឈុតប៊ីគីនី យ៉ាងណា សូមមើលរូបភាពទាំងអស់គ្នា៖

នាង Park Bom និង Sandara Park ក្នុងកម្មវិធី វិទ្យុ

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]