ពេលនេះ ពិតជាអស់បញ្ហាជាមួយនឹង អ្នកមានមុខធំ ឬមុខមូល ក្នុងការផាត់មុខ ដោយខ្មែរឡូតសូមណែនាំនូវវិធី ផាត់មុខអោយមើលទៅ ឃើញមុខមានទម្រង់ស្អាត និង ស្លីមជាងមុខកាលពីមិនទាន់តុបតែង។

តិចនិកទី១៖ ដោយប្រើនូវ ម្សៅផាត់មុខ ពណ៌ត្នោត ឬពណ៌ក្រម៉ៅ ដើម្បីផាត់ស្រាលៗលើ ផ្នែកចង្កា និង ចង្អូរថ្គាមអោយមើលទៅឃើញ តូចស្រឡូនស្អាត។ កុំលាបខ្លាំងពេក ឬ ពណ៌ក្រម៉ៅជ្រៅជាងពណ៌ស្បែក របស់យើងពេក ព្រោះវាអាចមើលទៅ មិនដូចធម្មជាតិ។



តិចនិកទី២៖ លាបពណ៌ក្រែម ស្ដើង និង ពណ៌អោយដូចបបូរមាត់ធម្មជាតិ អោយសាកសមនឹង ពណ៌សំបុរស្បែកមុខរបស់យើង ដូចជាពណ៌ ផ្កាឈូក ពណ៌សាច់ជាដើម ចៀសវាងនូវពណ៌ក្រហមឆ្អិនឆ្អៅ។



ទី៣នោះគឺ បន្ថែមនូវ ការលាបត្របកភ្នែក ដោយប្រើ ខ្មៅដៃគូរភ្នែក (eyeliner) និងប្រើនូវ ពណ៌សំរាប់លាបត្របកភ្នែកពណ៌ក្រម៉ៅបន្តិច (eyeshadow) និង បន្ថែមនូវ ម៉ាស្ការ៉ា ស្ដើងៗទៅលើរោមភ្នែក ជាការស្រេច។



តិចនិកទី៤៖ ប្រើនូវ ទឹកបាញ់មុខអោយ មុខរបស់យើងមើលទៅ កាន់តែភ្លឺថា្លមានពន្លឺ និង ធ្វើអោយមុខយើង កាន់តែសំរូតចុះ ស្អាតបែបនារីកូរ៉េ។

មួយទៀតគឺ កុំប្រើជាមួយនឹង ម្សៅផាត់ថ្ពាល់ ពណ៌ផ្កាឈូក ឬ ពណ៌ក្រហមអោយសោះ ចំពោះអ្នកមានមុខមូល ព្រោះវាកាន់តែធ្វើអោយអ្នក រីកមុខប៉ោងជាងមុនទៅទៀត។



ចុងក្រោយគឺចិញ្ចើម គួរតែគូរចិញ្ចើមអោយបានធំស្អាត ស្មើរល្អ ព្រោះចិញ្ចើមក្រាស់ស្អាត អាចបង្វែរពីមុខមូលធំ ទៅជា ស្លីមស្អាតបាន ជាងគូរចិញ្ចើម ស្ដើងតូច។

សាកល្បងនូវវិធីខាងលើ ជឿជាក់ថាមិត្តនារីៗប្រាកដជាពេញចិត្តជាក់ជាមិនខាន។

 

ប្រភព៖បរទេស

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]