ក្មេងប្រុសនេះ ក៏ដូចជាក្មេងៗដទៃទៀត ដែលមិនចូលចិត្ដនៅឆ្ងាយពីម្ដាយ គឺចង់ឲ្យម្ដាយនៅក្បែរជានិច្ច។ ប៉ុន្ដែក្មេងប្រុសអាយុ៣ឆ្នាំ នេះពិតជាត្រូវការ និងចង់ជួបម្ដាយជា ខ្លាំងដែលរឿងនេះជិតបង្កជា រឿងសោកនាដកម្មទៅហើយ។ ក្មេងប្រុសនេះបានធ្វើដំណើរតែឯង ដោយការជិះម៉ូតូជ័ររបស់វា ឆ្លងកាត់ផ្លូវដ៏ខ្វាត់ខ្វែង។ ក្នុងអំឡុងពេលនោះ ផ្លូវកំពុងតែមមាញឹកចរាចរណ៍ មានឡានជាច្រើនឆ្លងកាត់។ យោងទៅតាម msnbc.com បាននិយាយថា ក្មេងប្រុសផ្សងព្រេងនេះបាន ធ្វើដំណើរប្រហែលជា ២គីឡូម៉ែត្រមុនពេលមក ដល់ផ្លូវនេះ។ សំណាងល្អណាស់ ដែលប៉ូលីសចរាចរណ៍ បានឃើញក្មេងប្រុសនេះ និងបានធ្វើសញ្ញាឲ្យក្មេងនោះឈប់ ហើយបន្ទាប់មកក៏យកក្មេងប្រុសនោះមក ដាក់លើផ្លូវសុវត្ថិភាពវិញ។ ចំណែកឯជីតាក្មេងប្រុសនេះវិញ ពោរពេញដោយក្ដីបារម្មណ៍ និងរងចាំមើលចៅត្រលប់មកវិញ។ ជីតារបស់វា បាននិយាយប្រាប់ថា ក្មេងនេះចង់ជួបម្ដាយវាដែលធ្វើ ការនៅហាង KFC  ហើយនៅពេលដែលគាត់ចូលបន្ទប់មួយសន្ទុះ ចេញមកវិញក៏បាត់វាតែម្ដង។ ប៉ូលីសបានសួរក្មេងប្រុសនេះថា តើឯងភ័យខ្លាចទេ? វាបែរជា ញាក់ស្មា និងនិយាយថា វាកំពុងហាត់រៀនឆ្លងផ្លូវ។ ពិតជាសំណាង១ក្នុង១០០គ្រោះថ្នាក់ហើយ ដែលវាអាចគេចផុត៕

Prepared by : Ma, Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]