រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​​រវល់​តែ​រើស​ទិញ​ស្បែក​ជើង​ជជុះ​​ដែល​គេ​លក់​នៅ​លើ​ផ្លូវ​ ៣៣៦ ខាង​ជើង​ផ្សារ​ដើម​គ ក្នុង​សង្កាត់​​ផ្សារ​ដើម​គ ខណ្ឌ​ទួលគោក ​ស្រាប់តែ​​ចោរ​ខ្វេះ​​យក​កាបូប​​លុយ​អស់​ជិត​៤០០​ដុល្លារ​បាន​ដោយ​សុវត្ថិ​ ភាព​ជា​មួយ​នឹង​សម្ភារ​មួយ​ចំនួន​ទៀត កាលពីវេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​២៤ ឧសភា ២០១២ ។

​ស្ត្រី​​ដែល​ជា​ម្ចាស់​កាបូប​ឈ្មោះ​អា រីយា ​អាយុ​​២៥​ឆ្នាំ មាន​ទី​លំនៅ​សង្កាត់​​ទឹកថ្លា ខណ្ឌ​សែន​​សុខ ​​រៀប​រាប់​ឱ្យ​​ដឹង​​ថា នាង​បាន​ជិះ​ម៉ូតូ​ហុង​ដា សេ​១២៥ មក​ទិញ​​ម្ហូប​​ដែល​គេ​លក់​នៅ​លើ​ផ្លូវ​៣៣៦ ​ដូច​សព្វ​ដង ប៉ុន្តែ​​​ឃើញ​គេ​លក់​ស្បែក​ជើង​ជជុះ​ល្អៗ​ក៏​ចូល​រើស​ស្បែក​ជើង​មុន​ក៏​ ត្រូវ​ចោរ​​ខ្វេះ​​​កាបូប​​តែ​ម្តង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]