បុរសសញ្ជាតិ អង់គ្លេសមានឈ្មោះ Hok Kuen Chow មានដើម កំណើតនៅ ហុងកុង ត្រូវបានចាប់ខ្លួន នៅទីក្រុង បាងកក ពីបទលួចយក កូនក្រកធ្វើពីទារកក្នុងផ្ទៃ ដែលស្រោបដោយមាស ចំនួន ៦ ចេញពីប្រទេសថៃ ទៅកាន់ កោះ តៃវ៉ាន់។

Hok Kuen Chow បានសារភាពថា គាត់មានបំណងយកកូនក្រកទាំងនេះ ទៅលក់នៅកោះ តៃវ៉ាន់ ។ គាត់បានទិញកូនក្រកទាំងនេះ ពីឈ្មួញម្នាក់នៅប្រទេសថៃ ក្នុងតម្លៃ ជិត ៦៥០០ ដុល្លារសហរដ្ឋអាមេរិក ហើយគាត់អាចលក់កូនក្រកនេះមួយ ក្នុងតម្លៃ ជិត ៤០០០០ ដុល្លារ នៅកោះតៃវ៉ាន់។

ប៉ូលីសនៅទីក្រុង បាងកក បានប្រាប់ថា កូនក្រកនេះត្រូវបានគេជឿថា មានមន្តអាគម និង ឥទ្ធិពល នាំសំណាង ដល់ម្ចាស់វា ។ អាជ្ញាធរមានសមត្ថកិច្ច កំពុងស្រាវជ្រាវថាតើ ទារកកដែលយកមកធ្វើកូនក្រកទាំងនេះ បានមកពីការ ពន្លូតកូន ពីមន្ទីរពេទ្យ ឬ ពីកន្លែងណាមួយ។

តើពិតជាមាន មនុស្សចង់បានកូនក្រក ដែលនិយាយឲ្យចំទៅជាសាកសព យកតាមខ្លួនមែនដែរឬទេ? តើប្រិយមិត្តមានមតិយ៉ាងណាចំពោះហេតុការណ៍នេះ និង ជំនឿទាក់ទងនឹងកូនក្រក។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]