ស្ដ្រីម្នាក់ត្រូវបានឲ្យដឹងថា នាងជានារីជនជាតិសឹង្ហបុរី មានអាយុ ៣៥ឆ្នាំ  ត្រូវបានគេទះនាងមួយកំផ្លៀង និងមួលត្រចៀកនាង ដោយបុគ្គលិកម្នាក់ ដែលធ្វើការនៅក្នុងព្រលានយន្ដហោះមួយក្នុង Guangzhou នៅប្រទេសចិន នៅពេលដែលនាងធ្វើដំណើរកំសាន្ដនៅ ក្នុងប្រទេសនេះ។ នៅពេលដែលនាងត្រលប់មក សឹង្ហបុរីវិញ បុគ្គលិកម្នាក់នៅក្នុងព្រលានយន្ដហោះនេះ បានប្រាប់នាងថា វ៉ាលីរបស់នាងមានទំងន់៣៥គីឡូក្រាម ដូចនេះនាងតំរូវឲ្យបង់លុយចំនួន ៦០ដូល្លារ។ នៅពេលនោះនាងបានដកតុក្កតាចេញពី វ៉ាលីនោះវិញនៅសល់ត្រឹមតែ ២៥គីឡូក្រាម។ បន្ទាប់ពីនោះនាងបានយក វ៉ាលីនោះទៅឲ្យបុគ្គលិកនោះ វិញតែបែរជាគាត់ខឹង និងប្រាប់នាងថាគាត់គ្មានពេលវេលានឹង ឆែកវ៉ាលីនេះម្ដងទៀតនោះទេ ដែលនៅពេលនោះ ច្រកយន្ដហោះបានបិទ។ នាងទទូចចង់ទៅសឹង្ហបុរីវិញ តែបែរជាបុរសនោះវិញមិនអនុញ្ញាត និងវាយនាង រួមទាំងដើរចេញទៅបាត់។ គាត់បានទៅប្ដឹងប៉ូលីសនៅ ទីនោះ តែបែរជាគ្មានរឿងអ្វីទាំងអស់។ នៅពេលដែលនាងមកដល់សឹង្ហបុរី នាងបានផ្ញើរ ម៉ែលទៅប្ដឹង Tiger Airways អំពីបញ្ហាទាំងនេះ តែពួកគេមិនបានឆ្លើយតបទាំងអស់។ ដូចនេះគ្មានដំណោះស្រាយណាមួយ អាចជួយនាងបានទេ ក្រៅពីនាងចែករំលែករឿងទាំងនេះទៅ មនុស្សនៅក្នុងពិភពលោកនេះ៕

Prepared by Ma , Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]