ភាគច្រើននៃមនុស្ស ទាំងអស់គ្នាសុទ្ធធ្លាប់ ជួបប្រទះបញ្ហា ហ៊ឹងត្រចៀក ហើយពួកយើងក៏ មិនបានដឹងថា វាកើតឡើងដោយសារអ្វី និងពីវិធីធ្វើអោយ បាត់ពីអាការៈនេះដែរ។

ថ្មីៗនេះមានការ សិក្សាស្រាវជ្រាវ ទៅលើផលប៉ះពាល់ នៃអាការៈមួយនេះ។ ក្រុមអ្នកស្រាវជ្រាវ បានធ្វើការវិភាគទៅលើ ស្ត្រីចំនួន៧០,០០០នាក់ ដែលលើកឡើងថា សារជាតិកាហ្វេអ៊ីនអាច ការពារប្រឆាំងនឹង ឥទ្ធិពលនៃអាការៈបែបនេះ ហើយការឮសូរ ហ៊ឹងត្រចៀកដោយឥតឈប់ឈរ នោះអាចបង្ខំអោយ ជនរងគ្រោះដាច់ចិត្ត សម្លាប់ខ្លួនដោយសារ ពិបាកនឹងប្រឈមមុខ ចំពោះអាការៈបែបនេះ។

ក្រុមអ្នកស្រាវជ្រាវ ក្នុងប្រទេសកាណាដា បានតាមដានទម្លាប់ ស្ត្រីដែលមានវ័យកណ្តាល ហើយបានរកឃើញថា អ្នកដែលផឹកកាហ្វេ ៣ទៅ៤ពែង ក្នុង១ថ្ងៃគឺមិនមានការ ប្រឈមមុខនឹងអាការៈ ហ៊ឹងត្រចៀកឡើយ។

គួរបញ្ជាក់ផងដែរថា អាការៈហ៊ឹងត្រចៀក កើតឡើងដោយសារតែ ការប៉ះទង្គិចយ៉ាងខ្លាំង ទៅលើសរសៃប្រសាទនៅ ខាងក្នុងត្រចៀក ហើយវាក៏អាចបណ្តាលមកពី ស្តាប់សម្លេងចម្រៀងថ្លង់ពេក និងអាចមកពី ជំងឺផ្តាសាយ។

អ្នកស្រាវជ្រាវ ក៏បានរំឭកថា ជាតិកាហ្វេអ៊ីនដែលមាន ផ្ទុកនៅក្នុងកាហ្វេ ជាសារជាតិមួយដែលអាច ជួយបំបាត់អាការៈ ហ៊ឹងត្រចៀក នេះបាន។

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]