ភ្នំពេញ ៖ របាំងថ្មចែក ទ្រូងផ្លូវចំនួន ៧កង់ កន្លែងស្ថិត នៅចំណុចខាងត្បូង ស្តុបជលផល មុខក្រសួងកសិកម្ម ក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន ត្រូវរងការខូចខាតបាក បែករាយប៉ាយពេញផ្លូវ ដោយសារជនជាតិចិន ម្នាក់ភេទប្រុស បើកបររថយន្តព្រូសមួយគ្រឿង ក្នុងល្បឿនលឿន រេចង្កូតបុករះពេញទំហឹង កាលពីវេលាម៉ោង ៤ នឹង ៣០នាទីទៀបភ្លឺថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៤ ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលមានគ្រោះ ថ្នាក់ខាងលើនេះ មានបុរសជាជនជាតិចិន ម្នាក់តៃវ៉ាន ម្នាក់ វ័យជាង ២០ ឆ្នាំ បានបើកបររថយន្តម៉ាកព្រូស ពណ៌ខ្មៅ បើកបរ ក្នុងល្បឿនលឿន តាមបណ្តោយ មហាវិថីព្រះនរោត្តម ទិសដៅពីជើងទៅត្បូង គឺពីវិមានឯករាជ្យ ឆ្ពោះទៅស្ពាន អាកាសក្បាលថ្នល់ ប៉ុន្តែដោយសារបើកដល់ ចំណុចកើតហេតុជាកន្លែងការដ្ឋាន កំពុងស្ថាបនាផ្លូវ ហើយរថយន្តមិន បន្ថយល្បឿនផងនោះក៏ជ្រុលចង្កូតបុករះរបាំងថ្ម ចែកទ្រូងផ្លូវបាក់រាល ពេញផ្លូវតែម្តង ចំណែករថយន្ត បង្កវិញបាន ហោះផ្លោងខ្ទាត ទៅមុខជាង ២០ម៉ែត្រ បែកកង់ខាងមុខម្ខាងមិនអាចបន្តដំណើរទៅមុខរួចទេ ។

ក្រោយកើតហេតុសមត្ថកិច្ច មូលដ្ឋានបានបញ្ជាក់ថា រថយន្តបង្កហេតុខាងលើនេះ ត្រូវបាននគរបាលជំនាញ ចុះវាស់វែង អូសយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើង គោករាជធានី ភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវ ច្បាប់ ព្រោះដោយសារ រថយន្តបង្កនេះ បានបំផ្លាញទ្រព្យសម្បត្តិរដ្ឋ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]