រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវបានប្តីរបស់ខ្លួន បាញ់ឱ្យរបួសត្រគាក ខាងឆ្វេងហូរឈាម កាលពីវេលាម៉ោង ១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៥ មីនា ២០១៤ នៅមុខស្ថានីយប្រេង តេលាបឹងត្របែក តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។

បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាព ដែលទទួលបានព័ត៌មាន ពីសមត្ថកិច្ចបានឱ្យដឹងថា ស្រ្តីដែលប្តីរបស់ខ្លួនបាញ់ឱ្យរបួស មានឈ្មោះ និច រតនា ភេទស្រី អាយុ២៧ឆ្នាំ ចំណែកបុរសជាប្តី បាញ់ប្រពន្ធខ្លួនឯងឈ្មោះថា កែវ រតនា ហៅ ម៉ៅ អាយុ៣២ឆ្នាំ ជាទាហាន។

យោងតាមកំណត់ហេតុ នៃពាក្យបណ្តឹងបានរៀបរាប់ថា ដំបូងឡើយប្តី-ប្រពន្ធមួយគូនេះបានឈ្លោះប្រកែកគ្នា បន្ទាប់មកប្តីបាន វាយប្រពន្ធបែកមុខ ហើយដកកាំភ្លើងខ្លី បាញ់ប្រពន្ធ ក្បែរគុម្ពត្រចៀកខាងឆ្វេង ពេលនោះប្រពន្ធក៏រត់ចេញក្រៅ ហើយក៏ត្រូវបានប្តីបាញ់ មួយគ្រាប់ទៀតចំត្រគាក ខាងឆ្វេងហូរឈាមតែម្តង ។ រឿងរាវខាងលើត្រូវបានគេសន្និដ្ឋានថា អាចជារឿងប្រចណ្ឌ ។ ក្រោយពីកើតហេតុ ម្តាយជនរងគ្រោះក៏បាន មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]