កំពង់ចាម៖ កម្លាំងនគរបាល ស្រុកចម្ការលើ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ បានឃាត់ខ្លួន បុរសម្នាក់ នៅភូមិព្រពាំងឈូក ឃុំតាអុង ស្រុកចម្ការលើ តាមដីកាបង្គាប់ឲ្យ ចាប់ខ្លួនរបស់ សាលាដំបូងខេត្តកំពង់ចាម ជាប់ចោទពីបទប្លន់ ទ្រព្យសម្បត្តិ អ្នកដទៃ ប្រព្រឹត្ត កាលពីឆ្នាំ ២០០៤ កន្លងទៅ ។

ជនត្រូវចោទ មានឈ្មោះ ឆាយ ស្រ៊ីន ហៅឡាក់ ស្រ៊ីន អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិត្រពាំងឈូក ឃុំតាអុង ស្រុកចម្ការលើ ខេត្តកំពង់ចាម ជាប់ចោទ ពីបទប្លន់ ទ្រព្យសម្បត្តិអ្នកដទៃ ។

អធិការនគរបាល ស្រុកចម្ការលើ លោក អ៊ិត ដារ៉ា បានប្រាប់ឲ្យ ដឹងថា ជនត្រូវចោទ ឆាយ ស្រ៊ីន ហៅ ឡាក់ ស្រ៊ីន នេះ បានប្រព្រឹត្ត អំពើប្លន់ទ្រព្យ សម្បត្តិ អ្នកដទៃ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០០៤ នៅ ភូមិសំព័រ ឃុំតាអុង ស្រុកចម្ការលើ ។

ក្រោយពីធ្វើ សកម្មភាព ជនជាប់ចោទ បានរត់គេច ខ្លួនបាត់ ។ លោក អធិការ បានឲ្យដឹងទៀតថា រយៈពេលដែល ជនល្មើសបានរត់គេចខ្លួន សមត្ថកិច្ច បានដាក់កម្លាំង ភ្នាក់ងារ ឃ្លាំមើល លុះនៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ សមត្ថកិច្ច បានទទួលព័ត៌មានពី កម្លាំងភ្នាក់ងារថា ជនត្រូវចោទ បានចូលផ្ទះ ក្នុង ភូមិ-ឃុំ ដូចខាងលើ ទើប លោកបាន ដឹកនាំកម្លាំង នគរបាល ក្រោមឱវាទ ចុះសហការ ជាមួយ សមត្ថកិច្ច មូលដ្ឋាន ឃាត់ខ្លួនជនត្រូវចោទ ដោយអនុវត្តតាម ដីកាបង្គាប់ឲ្យ ចាប់ខ្លួន របស់សាលាដំបូងខេត្តកំពង់ចាម។

ជនត្រូវចោទ សមត្ថកិច្ច បានបញ្ជូនទៅសាលាដំបូង ខេត្តកំពង់ចាម រួចហើយ ដើម្បីចាត់ការតាមផ្លូវច្បាប់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]