ឥណ្ឌា៖ ទារិកាដែលមានក្បាល២ បានកើតចេញពីក្នុង ពោះស្ដ្រីជនជាតិឥណ្ឌាម្នាក់ បន្ទាប់ពីនាងគ្មានប្រាក់ ពិនិត្យអេកូដឹងមុន នៅពេលដែលនាងពរពោះនោះ។

នាង Urmila Sharma អាយុ ២៨ឆ្នាំ បានសម្រាលកូន ដែលជាកូនភ្លោះរួមខ្លួនតែមួយ នៅក្នុងមន្ទីរពេទ្យ Cygnus JK Hindu ក្នុងទីក្រុងតូច Sonipat នៃរដ្ឋ Haryana ភាគខាងជើងឥណ្ឌា កាលពីម្សិលមិញពេលព្រឹក។ យ៉ាងណាមិញ ទារិកានេះមានទំងន់ ៣.៣៧ គ.ក មានក្បាល២ ក២ និងមានឆ្អឹងខ្នង២ តែគួរឲ្យអាណោចអាធម៌ គឺមានខ្លួនតែមួយ។ 

សម្រាប់ទារិកានេះ ផ្ទាល់មិនទាន់ត្រូវបានដាក់ឈ្មោះនោះទេ ដែលនាពេលនេះ គឺកំពុងតែស្ថិតនៅក្នុង ការមើលថែយ៉ាងដិតដល់ ខណៈពេលដែលគ្រូពេទ្យ បាននិយាយថា ភាគរយដែលសង្ឃឹមថានាងរស់ គឺមានតិចណាស់។ ជួបជាមួយនឹង វេជ្ជបណ្ឌិតដែលជាអ្នកជួយបង្កើតកូននេះ គឺ Shikha Malik បាននិយាយថា ឪពុកម្ដាយរបស់ទារិកានេះ ពិតជាមានភាពក្រៀមក្រំជាខ្លាំង តែទោះជាយ៉ាងណា ខាងក្រុមគ្រូពេទ្យ នឹងព្យាយាមជួយអស់ពីសមត្ថភាព។ ជាក់ស្ដែងណាស់ ទារិកានេះ គឺជាប្រភេទកូនភ្លោះ ដែលរួបរួមកាយតែមួយ ដែលជាការចែករំលែកដងខ្លួនជាមួយគ្នា។

តាមរយៈការសំភាសន៍ ពីស្វាមីស្ដ្រីខាងលើដែលមានឈ្មោះថា Subhash អាយុ ៣២ឆ្នាំ បាននិយាយថា ពួកគេគឺមានកូនស្រីម្នាក់ហើយ និងដោយសារតែពួកគេមាន ជីវភាពក្រីក្រពេក ដូចនេះក៏មិនបានពិនិត្យអេកូ ក្នុងអំឡុងពេលដែល ប្រពន្ធមានផ្ទៃពោះនោះឡើយ៕





ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]