គ្រាន់តែកូនបាត់ iPhone នៅសាលា អធិការប៉ូលីសទីក្រុង Berkeley នៃសហរដ្ឋអាមេរិក បានបញ្ជាឲ្យកូនប៉ូលីស ១០ នាក់ទៅរក iPhone នោះមកវិញ ហើយគួរឲ្យអស់សំណើចនោះគឺថា កូនប៉ូលីសទាំង ១០ នាក់រកមិនឃើញ iPhone នោះទេ ទោះ iPhone  នោះមានបញ្ចូលកម្មវិធី ដែលអាចបញ្ជូន ព័ត៌មានពីទីតាំងរបស់វាក៏ដោយ។

លោកអ្នកនាំពាក្យរបស់ លោកអធិការ បានបកស្រាយថា នេះជាការងារផ្លូវការរបស់ប៉ូលីស ព្រោះថាវាទាក់ទងនឹងការបាត់របស់របស់ប្រជាជនម្នាក់ មិនមែនដោយសារតែ ជនរងគ្រោះជាកូនរបស់លោក អធិការនោះទេ។

ទោះជាយ៉ាងណាក្ដី​ ក៏កាសែត San Francisco Chronicle នៅតែរិះគន់លោកមេប៉ូលីស ព្រោះថាការបាត់បង់ iPhone មិនមែនជារឿងធំដល់ថ្នាក់ត្រូវការ កូនប៉ូលីស ១០ នាក់ចំណាយពេល រាប់ម៉ោងដើម្បីស្វែងរក ហើយចោទសួរថាបើ ជនរងគ្រោះជាប្រជាជនធម្មតាវិញ តើលោកនឹងធ្វើបែបនេះដែរឬទេ។

ស្មានតែរឿងហួសចិត្តដូចនេះ កើតមានតែនៅស្រុកខ្មែរ ។

រូបលោក អធិការ  Michael Meehan

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]