ចំពោះបញ្ហាប្រេះមាត់ វាតែងតែកើតឡើង ទាំងបុរសនិងស្រ្តី មិនអាចជៀសផុតឡើយ។ ដូច្នេះខាងក្រោមជាតិចនិកខ្លះៗ អាចកាត់បន្ថយ បញ្ហាប្រេះមាត់បាន៖

 ១) ដុសខាត់៖ បបូរមាត់របស់មនុស្សម្នាក់ៗ មានលក្ខណៈស្តើងនិងទន់ ដូច្នេះអ្នកអាចយកសរសៃច្រាសដុសធ្មេញទន់ៗ មកខាត់តិចៗ លើបបូរមាត់ ដើម្បីអោយស្បែកងាប់ និងបញ្ហាប្រេះនោះ អាចជម្រុះចោលអស់។ អ្នកគួរតែឧស្សាហ៍ ធ្វើវិធីនេះដើម្បី ជួយអោយបញ្ហាប្រេះមាត់ អាចកាត់បន្ថយបាន។ បន្ទាប់មកអ្នកអាច ថ្នាំលាបជំនួយដល់បបូរមាត់ មកលាបលើបបូរមាត់តិចៗ ដើម្បីជួយបិទបាំងស្នាមក្រហម លើបបូរមាត់បាន។

២) កុំឧស្សាហ៍លិតបបូរមាត់ពេក៖ មនុស្សភាគច្រើន អោយតែមានបញ្ហា ប្រេះបបូរមាត់ ចូលចិត្តលិតបបូរមាត់ណាស់ ទង្វើរបែបនេះ ធ្វើអោយបបូរមាត់របស់អ្នក កាន់តែស្ងួត និងខ្មៅបាន។

៣) កុំទាញ រឺហែកស្បែកមាត់ដែលប្រេះ៖ វាជាចំនុចដ៏សំខាន់មួយ នៅពេលអ្នកប្រេះមាត់ កុំព្យាយាមហែកស្បែកមាត់ដែលប្រេះ នោះអោយសោះ វានាំតែអោយអ្នកឈឺចាប់ រឺក៏ក្រហាយត្រង់បរិវេណទៅវិញទេ និងជួនកាលអាច ចេញឈាមផងដែរ។

៤) ថែមាត់របស់អ្នក៖ ប្រសិនបើអ្នកចង់បាន មាត់ស្អាត និងបំបាត់ស្នាមប្រេះ គួរតែព្យាយាមអនុវត្តវិធីខាងលើនេះ ប្រហែលជា២ទៅ៣អាទិត្យ មាត់អ្នកនឹងត្រឡប់ ជាស្អាតម៉ត់ធម្មតាវិញបាន។

 នេះជាតិចនិកខ្លះៗ ក្នុងការកែខៃមាត់ប្រេះ អោយត្រឡប់ទៅជាមាត់ស្អាតធម្មតាវិញ។   



ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]