រាជធានីភ្នំពេញ ៖ ក្រោយជោគជ័យក្នុង សិល្បៈ បន្ទាប់ពីមានឱកាសឈរជើង នៅក្នុងផលិតកម្មហង្សមាសរួចមក តារាចម្រៀងសំនៀងស្រាល លោកនៅ ស៊ីនឿន បានសម្រេចនូវក្តីស្រមៃ របស់ខ្លួនបន្ថែមទៀត ដោយក្លាយជាថៅកែហាងកាត់ ដេរសម្លៀកបំពាក់ តម្លៃជាង២ម៉ឺនដុល្លារ ។

តារាចម្រៀងរូបនេះ បានបើកសម្ពោធ ហាងរបស់ខ្លួន ស្ថិតនៅអគារលេខ៧០BEo ខាងក្រោយរោងកុនគីរីរម្យ កាលពីថ្ងៃទី៧ មីនា ២០១៤ ដោយមានការចូលរួមពីអ្នកសិល្បៈ និងតារាចម្រៀងរួមទ្រនំមួយចំនួនផងដែរ ។

បើទោះបីជាហាងនេះ ទើបចេញជារូបរាងក៏ដោយ ប៉ុន្តែតារាចម្រៀងដែលរសាត់ខ្លួនពី ខេត្តព្រៃវែងរូបនេះ បានរំពឹងទុកជាមុនថា ហាងកាត់ដេររបស់ខ្លួននឹងទទួល បានការគាំទ្រពីអតិថិជន ដ្បិតអីរូបលោកបានកំណត់ត ម្លៃមួយដែលសមរម្យ ។

ម្ចាស់បទ «ប្តីគេទេអូន» លោកនៅ ស៊ីនឿន បានអះអាងប្រាប់ កោះសន្តិភាពថា សម្រាប់មុខរបរមួយនេះ ចាត់ទុកថា ជាក្តីស្រមៃរបស់លោក ដែលបានគិតអស់ជាច្រើនឆ្នាំមកហើយ ក្រៅពីអាជីពសិល្បៈ ។ ហាងកាត់ដេរសម្លៀកបំពាក់នេះ លេចចេញជារូបរាងឡើង ក្រោយពេលមិត្តភក្តិរបស់លោក ដែលមានជំនាញកាត់ដេរ មានបំណងបើកមុខរបស់របរនេះដែរ ។

យ៉ាងណាក៏ដោយ លោកនៅមិនទាន់អាច សន្មត់បាននៅឡើយទេថា ហាងមួយនេះ បានប្រើដើមទុនអស់ប៉ុន្មាន ប៉ុន្តែបើគិតក្នុងជំហានដំបូង គឺប្រហែលជាង២ម៉ឺនដុល្លារ ហើយដើមទុននេះ មិនមែនតែរូបលោកម្នាក់ឡើយ ពោលគឺជាការចូលហ៊ុនគ្នាជាមួយមិត្ត របស់លោកដែលមានជំនាញកាត់ដេរនេះ ។

លោកបញ្ជាក់ថា ទុនដែលលោកយកមក បើកហាងមួយនេះ គឺជាការសន្សំមកជាច្រើនឆ្នាំនៅក្នុងអាជីពជាតារា ចម្រៀងប្រចាំផលិតកម្មហង្សមាស ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]