នារីអាយុ២១ឆ្នាំ ដែលមកពីទីក្រុង Chongqing ត្រូវបានជាប់ទោស ៥ឆ្នាំពីបទធ្វើជាអ្នកដឹកនាំនិង បង្កើតក្រុមក្នុងការជួញដូរផ្លូវភេទ។ នារីវ័យក្មេងនេះ ត្រូវបានគេស្គាល់ឈ្មោះថា Chen ដែលបានធ្វើការផ្សាយ ពាណិជ្ជកម្មពី អ្នករកស៊ីផ្លូវភេទទៅជា អ្នកគ្រប់គ្រងក្នុងការហ្វឹកហាត់ ដែលនាងទទួលខុស ត្រូវលើស្ដ្រីរកស៊ីផ្លូវភេទលើសពី ៣០នាក់ នៅក្លឹបពិសេសមួយ ក្នុងទីក្រុង Nanchang ខេត្ដ Jiangxi បន្ទាប់ពីនាងធ្វើការនៅទីនោះបាន រយៈពេល៤ខែ។ នាងធ្លាប់មានបទពិសោធន៍ធ្វើជា នារីរកស៊ីផ្លូវភេទ នៅក្នុងស្រុកកំណើតរបស់នាង ហើយនាងបាននិយាយថា អតិថិជនរបស់នាងមានការពេញចិត្ដជា ខ្លាំងចំពោះបច្ចេកទេសនិងគុណភាពរបស់នាង។ នាងបានយកបទពិសោធន៍ ទាំងនេះទៅបង្រៀនស្រ្ដី រកស៊ីផ្លូវភេទនៅក្នុងក្លឹបនេះ៕

រៀបចំដោយ Ma

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]