ហេតុការណ៍ដ៏គួរអោយរន្ធត់បាន កើតឡើងធ្វើអោយអ្នកដែលបាន ឃើញហេតុការណ៍ជាច្រើន ស្រែកឡើងភ្លាត់សម្លេង ហើយមានអ្នកខ្លះសន្លប់ ដោយសារតែមាន តាចាស់ម្នាក់ត្រូវបាន គាបជាប់ ជាមួយនឹងត្រាក់ទ័រ ហើយចំនែកអ្នកបញ្ជាត្រាក់ទ័រក៏បាន គាបជាប់ដូចគ្នា។

តាមប្រភពព័ត៌មានបានអោយដឹងថា ហេតុការណ៍ដ៏គួរអោយរន្ធត់នេះ បានកើតឡើងនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១២ ខេត្ត Heilongjiang ប្រទេសចិន។ បុរសចំណាស់ដែលបានស្លាប់មាននាមត្រកូល Li ហើយត្រូវបានប្រពន្ធរបស់ គាត់រៀបរាប់ប្រាប់ អ្នកយកព័ត៌មានថា កាលពីប៉ុន្មានខែមុន ដោយសារតែគាត់មានជីវភាពលំបាក ពេកទើបគាត់សម្រេចចិត្ត យកប្លង់ដីរបស់គាត់យកទៅដាក់បញ្ចាំ នៅឯធនាគារមួយ។ ស្រ្តីជាប្រពន្ធបានបន្តអោយដឹង ទៀតថា ប៉ុន្មានខែក្រោយមកពួកគាត់ក៏ចាប់ផ្តើម មានជីវភាពលំបាកម្តងទៀត ដោយសារតែមុខរបររបស់គាត់ មិនបានអោយផលមកដល់ពួកគាត់សោះរហូត ដល់ថ្ងៃកើតហេតុ មានត្រាក់ទ័រមួយគ្រឿងបាន សំដៅមកផ្ទះរបស់គាត់ ហើយគេបាននិយាយថា ផ្ទះនេះត្រូវបានខាងធនាគារអោយមក កំទេចដើម្បីយកដីពីព្រោះប្តីប្រពន្ធគាត់ មិនមានសមត្ថិភាពសងនោះទេ លឺដូច្នេះគាត់ពីរនាក់ប្តីក៏បាន អង្វរទៅដល់អ្នកបញ្ជាត្រាក់ទ័រថា សុំពេល ប៉ុន្មានថ្ងៃទៀត ពីព្រោះបើសិនជាគាត់អស់ផ្ទះនេះគាត់មិន ដឹងត្រូវរស់យ៉ាងម៉េចនោះទេ ប៉ុន្តែអ្នកបញ្ជាត្រាក់ទ័រ បាននិយាយថា រូបគេមិនខ្វល់នោះទេ ដោយសារតែខាង ធនាគារជាអ្នកបញ្ចូនគេមក។ ឃើញដូច្នេះ ប្តីរបស់គាត់ក៏បាន រត់ទៅកាក់មុខត្រាក់ទ័រប៉ុន្តែអ្វីដែលគួរអោយរន្ធត់នោះ គឺគាត់ត្រូវបាន គាបជាមួយត្រាក់ទ័រ ដោយសារតែអ្នកបញ្ជា មើលគាត់មិនឃើញ ដូច្នេះហើយគាត់ក៏ដូចជាអ្នកជិត បានស្រែកឡើងភ្លាត់សម្លេង ហើយមានស្រី្តម្នាក់ដែលបានឃើញហេតុការណ៍សន្លប់ទៀតផង លឺដូច្នេះ អ្នកបញ្ជាត្រាក់ទ័រក៏បានអើតក មកមើលប្តីរបស់គាត់ ប៉ុន្តែដោយសារតែត្រាក់ទ័រមិនទាន់ ពន្លត់វាបានគាបក្បាលអ្នកបញ្ជានោះស្លាប់ភ្លាមមួយរំពេចម្នាក់ទៀត ធ្វើអោយគាត់លោះព្រលឹង​និយាយលែងចេញ។ បន្ទាប់មកគាត់បានទាក់ទងទៅខាងធនាគារ ដើម្បីអោយគេមកទទួលខុសត្រូវប៉ុន្តែខាងធនាគារ ថាគេមិនបានជួលអ្នកណាម្នាក់អោយទៅឈូសឆាយផ្ទះរបស់គាត់នោះទេ។ មានអ្នកលេងអិនធើណិតជាច្រើនដែល បានដឹងហេតុការណ៍នេះបាននិយាយថា នេះគឺជាកម្មពាររបស់អ្នកបញ្ជា ត្រាក់ទ័រដែលមិនមានចិត្តអាណិតទៅ ដល់ម្ចាស់ផ្ទះ។

តើប្រិយមិត្តយល់យ៉ាងវិញចំពោះករណីនេះ ?

ដោយ ៖​ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]