រាជធានី​ភ្នំពេញ​ ៖ ដោយ​សារ​​​​ខ្វះ​ការ​យល់​ដឹង​ក្នុង​សង្គម​​​បណ្តាល​​​​ឱ្យ​នាង​ក្រមុំ​​ ម្នាក់​​​​​វិះ​​នឹង​ធ្លាក់​ចូល​​​ក្នុង​​​ក្រញាំ​​ព្រាន​​​នារី​​ជា​​ក្រុម ​​ជន​​​អន្ធ​ពាល​​​នាំ​នាង​យក​ទៅ​ចាប់​រំ​លោភ​​​ក្នុង​ផ្ទះ​​សំណាក់​​ តែ​សំណាង​​ល្អ​នាង​បាន​​​​​ប្រវាយ​​​ប្រតប់​​ជា​មួយ​ជន​​​អន្ធ​ពាល​ និង​​​រត់​​ចេញ​​ក្រៅ​​ស្រែក​​ឱ្យ​​គេ​ជួយ​ ។ ​នាង​និយាយ​​ទាំង​​ស្រែក​​យំ​ថា នេះ​គឺ​​​​មក​ពី​នាង​ចាញ់​​បោក​​មិត្ត​ភក្តិ​​ស្រី​​​ដែល​​​​ធ្វើ​ការ​​ជា​​ មួយ​​គ្នា​​ ឱ្យ​នា​ង​ជូន​មក​​រាជ​​ធានី​ភ្នំពេញ​​​​ដោយ​ជិះ​​​រថយន្ត​​​តាក់​ស៊ី​​ពី​ កន្លែង​​​ធ្វើការ​​​​នៅ​ក្នុង​ហាង​​មួយ​​ក្នុង​​តំ​បន់​​​អ្នក​លឿងត្រើយ​ខាង ​កើត​​​​ ទី​បំផុត​គេ​​បញ្ឆោត​នាង​​ឱ្យ​ចូ​ល​ក្នុង​បន្ទប់​​​​ផ្ទះ​សំ​ណាក់​ប្រឈម​នឹង ​ការ​ប៉ុន​ប៉ង​ចាប់​រំ​លោភ ។ ហេតុ​ការណ៍​នេះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​​២​​រំលង​អធ្រាត្រ​​​​ឈាន​ចូល​ថ្ងៃទី​​២១ ​ឧសភា ​​នៅ​ក្នុង​​សង្កាត់​​​ទឹក​ថ្លា​​ ខណ្ឌ​​សែន​សុ​ខ​ ​។

​​នាង​ក្រ​មុំ​​រូប​នោះ​ឈ្មោះ​ឡាន​ ស្រី​កា​ ​​អាយុ​២១​ឆ្នាំ​​​​​ បម្រើ​ការ​​​នៅក្នុង​ភោជ​នីយ​ដ្ឋាន​​​អ្នកលឿង​​​​១៦៨​ ក្នុង​ស្រុក​​​​ពាមជ័រ​​​ ខេត្ត​ព្រៃ​វែ​ង​ ​និង​​មាន​ស្រុក​កំណើត​នៅ​​ភូមិ​​ព្រែក​តា​សេក​​ ឃុំ​​​កំពង់​​​​ប្រាំង​ ស្រុក​​​ពា​រាំង​​ ខេត្ត​ព្រៃ​វែង​​ ​។ ក្នុង​ទឹក​មុខ​​​​​​ភ័យ​ស្លេក​ស្លាំង​​​​និង​​យំខ្សឹក​ខ្សួល​​​ នាង​ឡាន ស្រី​កា បាន​រៀប​រាប់​​ប្រាប់​ពី​ដំណើរ​រឿង​ចាញ់​​កល​​​​មិ​ត្ត​ភក្តិ​​​ដែល​នាំ​​​ ឱ្យ​នាង​​​​ស្ទើរ​តែ​​​ក្លាយ​ទៅ​​ជា​ចំណី​​​ប្រុស​ព្រាន​ថា ​​​នៅ​ម៉ោង​​​៣​រសៀល​​ថ្ងៃទី​​២០ ឧសភា ​​នាង​បាន​ឡើង​​ជិះ​​តាក់​ស៊ី​​ជា​មួយ​មិត្ត​ភក្តិ​​ស្រី​ឈ្មោះ​​ស្រី​​នាង​ ​​ជា​អ្ន​ក​ធ្វើ​ការ​ជា​មួយ​គ្នា​​នៅ​ភោជ​នីយ​ដ្ឋាន​​អ្នក​លឿង​​​ ​ដោយ​ស្រី​នាង​ប្រាប់​ថា ​​ជូន​នាង​មក​ដើ​រ​លេង​​​​ជា​មួយ​មិត្ត​​ភកិ្ត​​​នៅ​​រាជ​ធា​នី​ភ្នំពេញ​ ។ នៅ​វេលា​ម៉ោង​​៥​ល្ងាច​ថ្ងៃ​ដដែល​​ ​​ស្រី​នាង​​បាន​នាំ​​នាង​មក​ចាំ​មិត្ត​​​ភក្តិ​​​នៅ​ក្រោម​​ស្ពាន​​​ជ្រោយ​ ចង្វា​ ហើយក៏​ជិះ​ម៉ូតូ​​ឌុប​​ចេញពី​​ស្ពាន​​​ជ្រោយ​ចង្វា​​​ជា​មួយ​​​​គ្នា​មក​​ ឈប់​​នៅ​មុខ​ស្ថានីយ​ទូ​រ​ទស្សន៍​​អាសីុ​អាគ្នេយ៍​​​ក្នុង​សង្កាត់​ទឹក​ថ្លា ​​ខណ្ឌ​សែន​សុខ​ ​ជួប​មនុស្ស​​​ប្រុស​​​​៥​នាក់​​​ មាន​ចិន​​៣​នាក់​ និង​ខ្មែរ​​២នាក់​ ហើយ​​​​នាំ​នាង​​​ជិះ​តាម​​​​ម៉ូតូ​ទៅ​ផឹក​ស៊ី​​នៅ​ហាង​មួយ​​​ដែល​នាង​មិន​​ បាន​​ស្គាល់​យី​ហោ​​​នោះ​ទេ។

​ស្រីកា​ បន្ត​ថា ​ក្រោយពី​ផឹក​ស៊ីនៅ​ហាង​នោះ​ជា​ច្រើ​ន​ម៉ោង​​​ ក្រុ​​ម​មិត្ត​ភក្តិ​​​ស្រី​នាង​ ដែល​សុទ្ធ​តែ​​​​ប្រុស​ៗ​នោះ​​​​តែង​តែ​បង្ខំ​​ឱ្យ​នាង​ផឹក​ស្រា​​​ តែ​នាង​​​​​ប្រាប់​ថា​មិន​ចេះ​ផឹក​​ទេ ហើយ​ក្រុម​​​​បុរសទាំង​នោះ​​បាន​នាំ​នាង​​​មក​ចូល​​​​ផឹក​ស៊ី​​បន្ត​នៅ​​ ក្នុង​ក្លឹប​​មួយ​មិន​​ស្គាល់​​​យី​ហោ​​ ដោយ​គ្រាន់​តែ​​មិត្ត​​ភក្តិ​ប្រាប់​ថា ​នៅ​ម្តុំ​​​​ផ្សារ​​ដី​ហុយ។​​ ពេល​​​ផឹក​ស៊ី​ រាំ​លេង​​នៅ​ក្នុង​ក្លឹប​​នោះជា​​ច្រើន​ម៉ោង​​​​​ទៀត​​ ក្រុម​មិត្ត​ភក្តិ​​ស្រីនាង​​ ​តែង​តែ​បង្ខំ​​​នាង​​ឱ្យ​​ផឹក​ស្រា​​​ទៀត​ ​ប៉ុន្តែ​នាង​​នៅ​តែ​​​បដិ​សេធ​​​​​ដោយ​មិន​ព្រម​ផឹក​ស្រា​​​​ទេ​ ។ ​ក្រោយ​ពី​​​​ផឹក​ស៊ី​​​​រាំ​​រែក​​នៅ​ក្នុង​ក្លឹប​​​​នោះ​​​អស់​ចិត្ត​​ ក៏​ចេញ​​​ទៅ​ដើរ​​លេង​​ខាង​ក្រៅ​​បន្ត​​​ ដោយ​​​​​នាង​ជិះ​ម៉ូតូ​​ជា​មួយ​​​មនុស្ស​​​ប្រុស​ម្នាក់​​​ រី​ឯ​ស្រី​នាង​​​​​ជិះ​ម៉ូតូ​​​​ជា​មួយ​មនុស្ស​ប្រុស​​ផ្សេង​ម្នាក់​ទៀត​​ ​ស្រាប់​តែ​​​ស្រី​​នាង​ជិះ​ម៉ូតូ​ជា​មួយ​​មិត្ត​ប្រុស​នោះ​គេច​​​ទៅ​​បាត់​ ​ ​ដែល​ឃើញ​បែប​នេះ​​នាង​បាន​ទូ​រ​ស័ព្ទ​​​​​ទៅ​ស្រី​នាង​​ តែ​​ទូ​រ​ស័ព្ទ​​​​​ត្រូវ​​បាន​​​បិទ។​ ​

ស្រីកា រៀប​រាប់​ទៀត​ថា នាង​ត្រូវ​បាន​បុរ​ស​នោះ​នាំ​ចូល​​ផ្ទះ​សំណាក់​​​មួយ​​​កន្លែង​ ​តែ​នាង​មិន​​​ព្រម​ចូល​​​ទេ ​ដោយ​រត់​ចេញ​​​មក​វិញ​​ ឃើញ​បែប​នេះ​​​​បុរស​នោះ​ក៏​ឌុប​នាង​ទៅ​ផ្ទះ​របស់​គេ​​​នៅ​ម្តុំ​ផ្សារ​​ ដីហុយ​ ដោយ​គំរាម​​បង្ខំ​ឱ្យ​នាង​ចូល​​​បន្ទប់​​ ហើយ​​ធ្វើ​ការ​ចាប់​រំលោ​ភ​នាង​តែម្ត​ង​ ។ ប៉ុន្តែ​​​​​​នាង​​ត​ដៃ​​​ប្រវាយ​ប្រតប់​​​ជា​មួយ​​​ប្រុស​ព្រាន​​នោះ​ និង​​បាន​​​រត់​ចេញ​​​ពី​ក្នុង​​​​បន្ទប់​​​មក​ខាង​ក្រៅ​ផ្ទះ​​ ហើយ​ជួប​​​អ្នក​រត់​ម៉ូ​តូ​ឌុប​​​ឱ្យ​ជូន​នាង​​​ចេញ​ផុត​ពី​​ក្រញាំ​​បិសាច​ ​នេះ ។​ ក្រោយ​ពី​នាង​រត់​ចេ​ញ​ដោយ​ជិះម៉ូ​តូ​​ឌុប​​នោះ ប្រុស​ព្រាន​​នេះ​ក៏​បាន​​ជិះ​ម៉ូតូ​​តាម​នាង​ពី​ក្រោយ​​ តែ​ដោយ​សារ​​​អ្នក​រត់​ម៉ូតូ​ឌុប​​គេច​ចុះ​​​​​គេច​ឡើង​​​ក៏​មក​​​ឈប់​​នៅ​​ គល់​ស្ពាន​​​អាកាស​​៧​មករា​ ក្នុង​សង្កាត់​​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។​ ដោយ​សារ​​តែ​ការ​ព្យា​យាម​រត់​គេ​ច​​​​ ប៉ូលិស​ប៉ុស្តិ៍​ទឹក​ថ្លា​​ក៏​បាន​​ចុះ​មក​​​​ជួយ​អន្ត​រា​គមន៍​​​ ដោយ​នាំ​នាង​​​ទៅ​សាក​សួរ​​​នៅ​ប៉ុស្តិ៍​ ។

​​លោក​សុខ សុ​ផល​ នាយ​រង​​ប៉ុស្តិ៍​​​​​រដ្ឋ​បាល​​​ទឹក​ថ្លា​​ទទួល​ប​ន្ទុក​​​ផ្នែក​យុត្តិ​ធម ​៌​​ បាន​​សាក​សួរ​​​នាងពី​ហេត​ុ​ការណ៍​​​ដែលកើត​ឡើង​ និង​​​ថែ​ម​ទាំង​​ឱ្យ​​ជូន​ទៅ​​​រក​ទីតាំង​​​ដែល​​​នាង​ត្រូវ​​​​ប្រុស​ ព្រាន​​នាំ​ទៅ​​ចាប់​រំ​លោភ​​​ តែ​នាង​​​វង្វេង​​​មិន​ស្គាល់​​​​​ច្បាស់​ទេ​ ទើប​បាន​ត្រឹម​តែ​​​​​ទទួល​ពាក្យ​បណ្តឹង​​ពីស្ត្រី​​រង​គ្រោះ​​​តែ​​ ប៉ុណ្ណោះ ។ នេះ​ជា​រឿង​​រ៉ា​​មួយ​​ដែល​​​នារី​​ខ្លះ​​​​បាន​ក្លាយ​ជា​​ចំណី​​ប្រុស​​ ព្រាន​​ដោយ​សារ​តែ​​មាន​ការ​​​ទុក​​ចិត្ត​​​មិត្ត​ភក្តិ​​​ស្រី​របស់​​ខ្លួន ​​​ដូច​នា​ង​​ស្រី​កា​នេះ​ជាដើម​​ តែប្រការ​​​ដែល​​​​អាច​​​ការ​ពារ​​ខ្លួន​​នាង​​​បាន​នោះ គឺ​​នាង​ប្រ​​កាន់​​ជំហ​រមិន​ផឹក​ស្រា​​ ឬ​ភេសជ្ជៈ​​​​ផ្តេស​ផ្តាស​ ។ ​រឿង​រ៉ាវ​​នេះ មាន​តែ​​​​​ការ​ចាប់​ខ្លួន​​​មិត្ត​ស្រី​​ម្នាក់​​​ឈ្មោះ​ស្រី​នាង​​​នោះទេ​ ទើប​អាច​​​រក​មុខ​​​ក្រុម​ប្រុស​​ព្រាន​​អន្ធពាល​​ឃើញ​ ហើយ​ដឹង​​ពី​ការ​ប៉ុន​ប៉ង​​លក់​ព្រហ្ម​ចារី​​របស់​នាង​​បាន​ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]