LG-A390 ជាម៉ូដែលទូរសព្ទ ថ្មីមួយដែលទើប និងឈានជើងចូលមកក្នុងព្រះ រាជាណាចក្រកម្ពុជា យើងក្នុងឆ្នាំ 2014 នេះ។ វាត្រូវបានបង្កើតឡើងដោយ បរិបទថ្មីមួយដែលជួយ សម្រួលដល់ជីវភាព រស់នៅប្រចាំថ្ងៃរបស់ លោកអ្នកជាច្រើន។ LG-A390 ត្រូវបានរចនាម៉ូដ ដោយមានរូបរាងស្រស់ស្អាត មានតំលៃសមរម្យ ដែលអាចប្រើប្រាស់បាន គ្រប់ស្រទាប់វណ្ណះនៃ មជ្ឍដ្ឋានប្រជាជនទាំងអស់។ ចំពោះលក្ខណះពិសេស ផ្នែកខាងក្នុងរបស់ LG-A390 ជាប្រភេទទូរសព្ទ ដែលអាចដាក់ស៊ីមបាន 2 និងមានថ្មកាន់បាន យ៉ាងយូររហូតទៅដល់ 1700 mAh ពោលគឺប្រើបានរយះពេល 2 សប្តាហ៍ ដែលអាចអោយលោកអ្នកអាចធ្វើ ការទំនាក់ទំនងគ្នា កាន់តែស្និតស្នាល និងកាន់តែជឿជាក់។ បន្ថែមពីនោះទៀត LG-A390  ក៏មានកម្មវិធីពិសេសៗ ជាច្រើនទៀតដូចជា  FM-Radio, MP3 player ។ល។

លោកអ្នកអាចរកជាវ ទូរសព្ទ LG-A390 ចាប់ពីថ្ងៃទី25 ខែមីនា ឆ្នាំ2014 នេះតទៅ និងមាននៅគ្រប់នៅ ហាងលក់ផលិតផលម៉ាក LG ទាំងអស់ ឬក៏សាខាអគារលក់ផលិតផល LG ដែលមាន ទីតាំងទី 1 នៅរាជធានីភ្នំពេញ អាសយដ្ឋាន អគារលេខ 135 មហាវិថីព្រះមុនីវង្ស ខណ្ឌ 7មករា លេខទូរសព្ទ 023 888 199 ទីតាំងទី 2 នៅខេត្តសៀមរាប អាសយដ្ឋានអគារលេខ 18 ផ្លូវសម្តេចទេពវង្ស សង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប លេខទូរសព្ទ 063 966 199 ទីតាំងទី 3 នៅខេត្តបាត់ដំបង អាសយដ្ឋាន ផ្លូវលេខ 1 កែងផ្លូវលេខ 121 ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង លេខទូរសព្ទ 053 952 199 ។ 



បញ្ចូលអត្ថបទ ដោយម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]