ខេត្ត​បន្ទាយមានជ័យ​ ៖ ​ស្ត្រី​ម្នាក់​​បាន​រៀប​ការ​ពេញ​ច្បាប់​មាន​កូន​មួយ​អាយុ​៥​ឆ្នាំ ​និង​មាន​ទម្ងន់​​កូន​ទី២ បី​ខែ​​ទៀត​ផង បាន​លប​លួច​​​បង្កាត់​​ភ្លើង​ស្នេហា​​ជា​មួយ​សង្សារ​​ចាស់ តែត្រូវ​​​ប្តី​ទាន់​ក៏​កាប់​ទៅលើ​បុរស​ជា​សហាយ​​ប​ណ្តាល​ឱ្យ​របួស​ធ្ងន់ ។ ​ហេតុការណ៍​នេះ​កើត​ឡើង​កាលពីវេលា​ម៉ោង​៨​និង​៣០​នាទី​​យប់​ថ្ងៃទី​២១ មករា ២០១២ នៅ​ផ្ទះ​​រប​ស់​ខ្លួន​​ភូមិ​អូរ​អណ្តូង​កណ្តាល ឃុំ​​បន្ទាយ​​នាង ស្រុក​មង្គល​បុរី ។

ស្ត្រី​ផិត​ក្បត់​ឈ្មោះ​​អ៊ុក សុថារី ហៅចិន អាយុ​​២៦ឆ្នាំ ។ ​ចំណែក​​ប្រុស​​សហាយ​ឈ្មោះ​​គល់ ចាន់​រី ហៅ​ពីរ អាយុ​២៨ឆ្នាំ ​នៅ​ភូមិ​កើតហេតុ​​ខាង​លើ​ដែរ ។ ដោយ​ឡែក​​បុរស​ជា​ប្តី​​ពេញ​ច្បាប់​ និង​ជា​ជន​ដៃ​ដល់​ឈ្មោះ​ឈូ ពិត អាយុ​២៧​ឆ្នាំ ។ ប្រភព​​ពី​សមត្ថ​កិច្ច​ស្រុក​មង្គល​​បុរី បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​​លើ​ ខណៈ​ស្ត្រីអ៊ុក ​សុថារី កំពុង​បង្កាត់​ភ្លើង​​ស្នេហា​នៅ​ក្នុង​មុង​២​នាក់​សហាយ​ ពេល​នោះ​​បុរស​ជាប្តី​តាម​ទាន់​​ឃើញ​នឹង​ភ្នែក​​ទ្រាំ​​មិន​បាន​​ក៏​យក​កាំបិត​កាប់​ប្រហារ​​សហាយ​​បណ្តាល​ឱ្យ​​របួស​ដៃ​ ពោះ និង​ស្មា​យ៉ាង​ធ្ងន់ធ្ងរ​ហូរ​ឈាម​ប្រឡាក់​​មុង​​ភួយ ​បើ​កុំ​តែ​បាន​អ្នកភូមិ​​ជួយ​ឃាត់​ម៉្លេះ​លោក​សហាយ​​ស្លាប់​បាត់​ទៅ​ហើយ ។

បន្ទាប់​ពីធ្វើ​​សកម្ម​ភាព​បុរស​​ឈ្មោះ​ឈូ ពិត ក៏​គេចខ្លួន​បាត់ ។ ​ឯ​បុរស​ជា​សហាយ​​ត្រូវ​បាន​គេ​ដឹក​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ កម្ម​ពិត​ជា​ទាន់​ហន់​​មែន លួច​​សីុ​ប្រពន្ធគេត្រូវប្តី​​គេទាន់​ គឺបែប​នេះ​ឯង ៕

ដកស្រង់ ពីគេហទំព័រ កោះសន្តិភាព

មតិខ្លះរបស់ប្រិយមិត្ត

សូមអានមតិ ទាំងអស់នៅខាងក្រោមអត្ថបទ

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]