កាលពីប៉ុន្មានថ្ងៃមុនខ្មែរបាន ចុះផ្សាយដើម្បីអោយប្រិយមិត្តបានដឹង នូវហេតុការ សូរ្យគ្រាសដ៏កំរ រួចមកហើយ ហើយកាលពីម្សិលមិញនេះ មានព័ត៌មានជាច្រើនបាន ផ្សព្វផ្សាយ ក៏ដូចជាបាន ចែកចាយ នូវរូបភាព ក៏ដូចជា វីដេអូមួយចំនួនដែលបានទាក់ទង ទៅនឹងហេតុការនេះផងដែរ។

កាលពីថ្ងៃទី ២០​ ខែ ឧសភា ម្សិលមិញនេះ សូរ្យគ្រាស ដ៏កំរមួយបានកើតឡើង ដែលត្រូវបានអ្នកវិទ្យាសាស្ត្រក៏ដូចជា ប្រភពព័ត៌មានបានបញ្ជាក់ដឹងថា វាបានធ្វើអោយមានរាងចិញ្ចៀន ដែលត្រូវបានគេដាក់ឈ្មោះអោយថា​ "Ring Of Fire" ហើយក៏មានវីដេអូ និង រូបភាពមួយចំនួនផងដែរ ដែលខ្មែរឡូតបានខិតខំស្រាវជ្រាវ យកមកចែករំលែកដល់ប្រិយមិត្ត។ គួរបញ្ជាក់ផងដែរថា សូរ្យគ្រាសនេះបានកើតឡើងដោយសារតែ ភពសុក្រ បានដើរត្រាច់ចរនៅក្នុង គន្លងចន្លោះភពផែនដី និង ភពព្រះអាទិត្យ ដែលមានលក្ខណៈតម្រង់ជួរ ហើយហេតុការនេះនឹង កើតឡើងម្តងទៀត នៅខែធ្នូ ឆ្នាំ ២១១៧ ឯណោះ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]