រាជធានីភ្នំពេញ ៖ ​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​បើក​រថយន្ត​មួយ​គ្រឿង​ក្នុង​សភាព​ស្រវឹង​​ជោកជាំ ហើយ​ជ្រុល​ទៅ​បុក​រ​បាំង​ចែក​ផ្លូវ​​បណ្តាល​​ឱ្យ​បាក់​១០​ផ្ទាំង​ កាលពីវេលា​ម៉ោង​៨​និង​៥​នាទី​យប់​ថ្ងៃទី​​២០ ឧសភា ​២០១២ ​តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

យោង​តាម​ប្រភព​ព័ត៌​មាន​ពី​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ឱ្យដឹងថា មុន​ពេល​កើត​ហេតុ​​មាន​រថយន្ត​​មួយ​គ្រឿង​ម៉ាក​​នីស្សាន់ ​ពណ៌​ខ្មៅ បើក​បរ​ដោយ​បុរស​ចំណាស់​ម្នាក់​ឈ្មោះ​គួង ហួរ អាយុ​​៧១​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​១៧៩ ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើក​រថយន្ត​ក្នុង​សភាព​ស្រវឹង ហើយ​រេ​ពេញ​ថ្នល់ ស្រាប់តែ​​មក​ដល់ចំណុច​កើតហេតុ​​​រថយន្ត​នោះ​ក៏​រេ​ចង្កូត​ទៅ​បុក​របាំង​​ចែក​​​ផ្លូវ​​បណ្តាល​ឱ្យ​​បាក់​១០ផ្ទាំង​ ហើយ​មានមួយ​​ផ្ទាំង​​ខ្ទាត​ទៅ​ប៉ះ​នឹង​​រថយន្ត​កាមរី​​ស៊េរី​២០០៨ ​មួយ​គ្រឿងទៀត បណ្តាល​ឱ្យ​ក្រពឹត​​ខាង​មុខ​បន្តិច​​បន្តួច ហើយ​​រថយន្តកាមរី​នោះ​បាន​កិន​ពី​លើ​របាំង​បណ្តាល​ឱ្យ​បែក​កង់​ក្រោយ​​ខាង​ឆ្វេង​​បើក​ទៅ​​មុខ​លែង​រួច​ផង​ដែរ ។ ​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]