ក្រុមហ៊ុនទទួលបានពានរង្វាន់បញ្ជាក់ពីកិត្យានុភាពនៃការទទួលស្គាល់នៅក្នុង កម្មវិធីប្រគល់ពានរង្វាន់ Global Mobile Awards ប្រចាំឆ្នាំជាលើកទី 19

បាសេឡូណា ថ្ងៃទី 26 ខែកុម្ភះ ឆ្នាំ 2014 - បច្ចេកវិទ្យាLG ត្រូវបានគេអោយឈ្មោះ ថាជាគ្រឿងឧបករណ៍ ដែលមានបច្ចេកវិទ្យាខ្ពស់ជាងគេ បំផុតប្រចាំឆ្នាំនៅក្នុងកម្មវិធី Mobile World Congress 2014 ដែលរៀបចំដោយ GSMAនៅក្នុងរដ្ឋបាសេឡូណា ប្រទេសអេស្ប៉ាញ។កម្មវិធី Global Mobile Awards ត្រូវបានឧបត្ថមឡើងដោយ គណៈកម្មាការពានរង្វាន់ GSMAដោយមាន តំណាងពីសំណាក់អ្នកជំនាញ និងអ្នកវិភាគដ៏ល្បីៗជាច្រើន ដែលនេះជាពាន ដែលមានកិត្យានុភាព និងសក្តានុពលភាព បំផុតក្នុងឧស្សាហកម្មទូរសព្ទ ។

លោក Chris Yie, Vice President ប្រចាំ LG Mobile Marketing Communications  មានប្រសាសន៍ថា “ យើងពិតជាមានការភ្ញាក់ផ្អើល និងសឹងតែមិនគួរអោយជឿថា GSMA  បានធ្វើការជ្រើសរើស LG ពីក្នុងចំណោម ក្រុមហ៊ុនដែលមានសមត្ថភាព កំពូលៗជាច្រើនក្នុងឧស្សាហកម្មទូរសព្ទ ដែលមានកិត្តិយសទទួល បានពានរង្វាន់នេះ” លោកបានបន្តរទៀតថា  “ការរួមបញ្ចូលថ្មីៗ ជាគន្លឹះមួយនៃភាព ជោគជ័យរបស់ LG ។ នេះជាការទទួលស្គាល់ថ្មីមួយបន្ថែម ពី ការទទួលស្គាល់កាលពីឆ្នាំមុន អំពី ពានរង្វាន់ដែលយើងទទួលបានគឺ ពានរង្វាន់ Best Smartphone of MWC 2013 នេះគឺជាការបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់ពីពួកយើង គឺបានសម្តែងចេញនូវ លទ្ទផលគួរអោយកត់សម្គាល់”។

នៅក្នុងកម្មវិធី MWCនាឆ្នាំនេះ  LG បានធ្វើការណែនាំជូននូវ ម៉ូដែលទូរសព្ទស្មាតហ្វូនចំនួន 8រួមមាន G Pro 2, G Flex, G2 mini, F Series and L SeriesIII ដែលស្ថិតក្រោមបរិបទនៃ “Knock and Discover Tomorrow” ស្តង់ទំហំ 1,261m2 របស់ LG ត្រូវបានធ្វើការបែងចែកជា បីផ្នែក គឺ ផ្នែក Knock and Create  ផ្នែក Knock and Play និងផ្នែក Knock and Connect ដែលធ្វើការផ្តល់ជូននូវ បទពិសោធន៍ថ្មីៗជូនថ្នាក់ដឹកនាំ ទាំងអស់អំពីលក្ខណះពិសេស និងថ្មីបំផុត របស់ទូរសព្ទចល័ត ដោយមានការរួមបញ្ចូលនូវ បច្ចេកវិទ្យា Knock CodeTM នៃឧបករណ៍ UX ដែលមានតែមួយគត់។

សំរាប់ព័ត៌មានបន្ថែម សូមចូលទស្សនាក្នុងគេហទំព័រ www.LGnewsroom.com

ពានរង្វាន់ របស់ LG នៅក្នុងកម្មវិធី MWC2014

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]