Gregg Valentino គឺជាបុរសម្នាក់ដែលមាន ភាពល្បីល្បាញដោយសារតែគាត់ មានសាច់ដុំ ធំដែលមើលទៅហាក់ដូចជា ឆ្នាំងអ៊ុត។ ម្យ៉ាងវិញទៀត គាត់ត្រូវបានគេចាត់ទុកថា គឺជាបុរសសាច់ដុំដែលធំជាងគេជារៀងរហូត។ គាត់ចាប់ផ្ដើមហាត់សាច់ដុំ នៅពេលដែលគាត់មានអាយុ ១៣ឆ្នាំ។ បន្ទាប់ពីរយៈពេល ២៣ឆ្នាំ នៃការហ្វឹកហាត់ដោយ ធម្មជាតិគាត់ក៏បានសម្រេចចិត្ដ ធ្វើការពិសោធន៍ជាមួយនឹង steroids ដែលជាថ្នាំមួយប្រភេទ ដើម្បីជំនួយឲ្យសាច់ដុំ មានការលូតលាស់ ឆាប់រហ័ស។ ក្នុងអំឡុងពេលនោះ សាច់ដុំដៃរបស់ គាត់ទាំងពីរ បានកើនឡើងយ៉ាងធំសម្បើម ដែលធ្វើឲ្យរូបគាត់ ក្លាយទៅជា អាយុ២៨ឆ្នាំភ្លាម។ ប៉ុន្ដែបន្ទាប់ពីបាន ចាក់ថ្នាំ steroids ខ្លួនរបស់គាត់ត្រូវបាន រកឲ្យឃើញថា សាច់ដុំដៃរបស់គាត់ត្រូវបានផ្ទុះឡើង ប្រិយមិត្ដនឹងជ្រាបកាន់តែច្បាស់ បន្ទាប់ពីបានមើលខ្សែវីដេអូនេះ៕

រៀបចំដោយ Ma

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]