សេដ្ឋីឥណ្ឌា Mukesh Ambani ដែលជាម្ចាស់ក្រុមហ៊ុន Reliance Industries នៅប្រទេសឥណ្ឌា បានបង្ហាញទិដ្ឋភាពខាងក្នុងផ្ទះរបស់គាត់ ដែលមានតម្លៃ ១ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ផ្ទះនេះមានកម្ពស់ ២៧ ជាន់ត្រូវជា ១៧៤ ម៉ែត មានក្រឡាផ្ទៃជិត ៤ ម៉ឺនម៉ែត្រការ៉េ មានលានសម្រាប់ ឧទ្ធម្ភាចគចក្រចុះ ចំនួន ៣ និង ចំណតឡានក្រោមដី ដែលអាចដាក់ឡានបាន ១៦០ ឡាន។ ផ្ទះនេះត្រូវការ បុគ្គលិក ៦០០ នាក់ដើម្បីដំណើរការវា។

លោក Mukesh Ambani ជាអ្នកមានមួយក្នុងអ្នកមានជាងគេទាំង ៥ ក្នុងពិភពលោក ដែលមានទ្រព្យដល់ទៅ ២២ ពាន់លានដុល្លារបើតាម ទស្សនាដ្ដី Forbes ។ ផ្ទះរបស់គាត់ក៏មានរោងភាពយន្ដមួយដែល អាចដាក់បានមនុស្ស ៥០ នាក់ កន្លែងហាត់ប្រានច្រើនជាន់ អានហែលទឺក និង យ៉រសួនច្បារ។

មតិខ្លះបានទិតៀនថាផ្ទះបែបនេះមិន មិនគួរមាននៅទីក្រុង Mumbai ដែលមានមនុស្សរាប់លាននាក់ គ្មានផ្ទះនៅត្រឹមត្រូវ និង រស់នៅដោយក្រីក្របំផុត។

តើប្រិយមិត្តមានមតិយ៉ាងណាចំពោះការចាយលុយដ៏សន្ធឹកសន្ធាប់បែបនេះលើផ្ទះមួយ?

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]