ស្លាកស្នាម? ក្រោយពេលកើតមុន នៅលើមុខបានបន្សល់នូវ ស្លាកស្នាមជាច្រើន ដែលធ្វើឲ្យអ្នក មានអារម្មណ៍មិនល្អ និងរំខាន ទោះប្រើផលិតផលអ្វីក៏ មិនបាត់ដែរ។ ប៉ុន្តែសូមកុំបារម្ភទៀត លោកអ្នកអាច ប្រើប្រាស់នូវវិធីងាយៗ ខាងក្រោមនេះ ដើម្បីទទួលបានមុខស្អាតគ្មានស្លាកស្នាម៖

១. ប្រេងអូលីវ ៖

លាបប្រេងអូលីវ ទៅលើស្លាកស្នាមទាំងនោះ ឲ្យពេញផ្ទៃមុខ បន្ទាប់មកប្រើចំហាយទឹក ដើម្បីចំហុយមុខ ធ្វើបែបនេះ អាចធ្វើឲ្យស្លាកស្នាម រលប់បន្តិចម្តងៗ។

២. ច័ន្ទន៍ក្រស្នា៖

លាយម្សៅច័ន្ទន៍ក្រស្នា ជាមួយនឹង ទឹកផ្កាកុលាប ឬក៏ទឹកដោះគោស្រស់ ឲ្យទៅជាម្សៅស្អិត បន្ទាប់មកលាបទៅលើស្លាកស្នាមទាំងនោះ រួចទុកចោល១ម៉ោង ហើយលាងសម្អាតចេញ ជាមួយនឹងទឹកត្រជាក់។

៣. គ្រាប់អាល់ម៉ុន៖

ត្រាំគ្រាប់អាល់ម៉ុន នៅក្នុងទឹកដោះគោស្រស់ រយៈពេល១២ម៉ោង បន្ទាប់មកបកសំបកវាចេញ ហើយច្របាច់ឲ្យម៉ត់ រួចលាយជាមួយទឹកផ្កាកុលាប ហើយលាបវានៅលើស្លាកស្នាមទាំងនោះ។

៤. ជូតមុខជាមួយក្រូចឆ្មារ៖

បន្ទាប់ពីធ្វើការខាត់ស្បែកមុខរួច ប្រើប្រាស់នូវរបស់ដែល ធ្វើឲ្យកោសិកាដុះថ្មីឡើងវិញ ដោយគ្រាន់តែ ជ្រលក់សំឡីជាមួយនឹង ទឹកក្រូចឆ្មារ ហើយជូតថ្មមៗ នៅលើស្លាកស្នាម ហើយទុកឲ្យទឹកក្រូចឆ្មារ ជ្រាបចូលទៅក្នុងស្បែក។ ទឹកក្រូចឆ្មារ សម្បូរទៅដោយវីតាមីនស៊ី ដែលអាចជួយធ្វើឲ្យកោសិកាស្បែកមុខ ដុះមកវិញដោយខ្លួនឯង។



៥. ទឹកក្រូចឆ្មារ៖

ពិសារទឹកក្រូចឆ្មារ ជារៀលរាល់ថ្ងៃ រយៈពេល២សប្តាហ៍ វាអាចជួយកម្ចាត់ស្លាកស្នាមបាន។



៦. ម្សៅសូដា៖

លាយម្សៅសូដា ជាមួយទឹកធម្មតា បន្ទាប់មកយក មកដុះនៅលើស្បែក ១ទៅ២នាទី រួចលាងសម្អាតជាមួយនឹង ទឹកក្តៅឧណ្ណ៍ៗ។ អនុវត្តបែបនេះ ឲ្យបានទៀតទាត់ អ្នកនឹងទទួលបានលទ្ធផល ជាទីពេញចិត្ត។



៧. គ្រាប់ស្ពៃក្រហម (Radish Seeds)៖

យកគ្រាប់ស្ពៃក្រហម កិនឲ្យទៅជាម្សៅ ហើយលាយជាមួយទឹក ឲ្យទៅជាម្សៅស្អិត បន្ទាប់មកលាបវាទៅលើស្លាកស្នាមទាំងនោះ ជាទៀតទាត់ ស្លាកស្នាមទាំងនោះ នឹងរលប់បាត់បន្តិចម្តងៗ។



៨. ដំឡូងបារាំង៖

ដំឡូងបារាំងសម្បូរទៅដោយ ជាតស្ពាន់ធ័រ និងប៉ូតាស្សូម ដែលអាចជួយកម្ចាត់ស្លាកស្នាម បានយ៉ាងល្អ។ វិធីធ្វើ គឺគ្រាន់តែកិន ដំឡូងបារាំងស្រស់ ឲ្យទៅជាម្សៅគ្រើមៗ ហើយលាបលើស្នាម ជាការស្រេច។



៩. ប្រើប្រាស់គ្រីម ឬជេល (Creams or Gels)៖

លោកអ្នកអាចប្រើប្រាស់ ជាមួយគ្រីម ឬជេល ដែលផ្ទុកទៅដោយសារធាតុ កម្ចាត់ស្លាកស្នាម ជាជំនួយ ដើម្បីធ្វើឲ្យស្លាកស្នាម អាចរលប់បាត់បាន។

មកអនុវត្តតាម វិធីទាំង៩នេះទាំងអស់គ្នា ដើម្បីទទួលបានមុខស្អាត គ្មានស្លាកស្នាម។

ប្រភព៖ បរទេស

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]