ពិតជាគួរឲ្យសោកសៅ ខណៈពេលដែល តារាម៉ូដែលវ័យក្មេងមួយរូប ចង់បានមុខមាត់ស្រស់ស្អាត តែបែរជាទទួលបាន នូវបញ្ហាដ៏ធ្ងន់ធ្ងរ បន្ទាប់ពីត្រលប់មកពី ហាងផាត់មុខនិងធ្វើសក់នោះ។

តាមសារព័ត៌មានរបស់ឌេលីម៉ែល បានឲ្យដឹងថា តារាម៉ូដែលដ៏ស្រស់ស្អាត Harleigh Kay អាយុ ១៧ឆ្នាំ ជានិស្សិតរៀនផ្នែក ធ្វើសក់ នៅក្នុងមហាវិទ្យាល័យ Barnfield ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យយ៉ាងតក់ក្រហល់ ក្រោយពីនាងទទួលរងនូវ ភាពឈឺចាប់ និងមិនអាចបើកភ្នែក បន្ទាប់ពី ទទួលការថែរក្សា និងគូររោមចិញ្ចើមមក (eyebrows tinted)។ យ៉ាងណាមិញ នាង Harleigh ដែលជាតារាម៉ូដែលរបស់ MOT Berkshire តាំងពីអាយុ ៤ឆ្នាំមកម្ល៉េះ បានចូលទៅក្នុងហាង American Nails salon នៃទីក្រុងតូច Luton ប្រទេសអង់សគ្លេស មួយភ្លែតកាលពីថ្ងៃសុក្រ មុននឹងណាត់ជួបមិត្ដភិក្ដ។ ជាធម្មតា ការថែរក្សា និងគូសរោមចិញ្ចើមនេះ គឺចំណាយត្រឹមតែ ១ទៅ ២នាទីប៉ុណ្ណោះ ខណៈពេលដែលនាងវិញ គឺ១៥នាទីឯណោះ។

នាង Harleigh ដែលពេលថ្មីៗនេះ បានផ្អាកការដើរម៉ូត ដើម្បីចង់ផ្ដោតអារម្មណ៍ទៅលើ ការសិក្សានេះ បាននិយាយថា ក្រោយពីដើរផ្សាររួចរាល់ ចិញ្ចើមរបស់នាង ចាប់ផ្ដើមឡើងពណ៌ក្រហម និងថ្ងៃបន្ទាប់មុននាងហាក់ដូចជាគេដុត និងរមាស់ និងឈឺថែមទៀត។ ក្នុងពេលនោះ នាងបានលេបថ្នាំការការពារ អាឡាក់ស៊ី និង លាបវ៉ាស៊ីលីន នៅជុំវិញភ្នែកនាងបន្ថែមទៀត។ តែអ្វីដែលមិននឹកស្មានដល់ នៅថ្ងៃព្រឹកស្អែក នៅពេលដែលនាងក្រោកពីដំណេក ចិញ្ចើមរបស់នាងបែរជា លេចចេញទឹករំអិលពណ៌លឿង គួរឲ្យខ្លាចជាខ្លាំង និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ នាងព្រឹកថ្ងៃអាទិត្យបន្ទាប់។ នៅក្នុងមន្ទីរពេទ្យ នាងបានទទួលការលាបថ្នាំចម្រុះ ដើម្បីទប់ស្កាប់នៃប្រតិកម្មនេះ ហើយនាងក៏ត្រូវបានគ្រូពេទ្យ ហាមមិនឲ្យបើកឡាន ឬធ្វើអ្វីក្រៅពី នៅផ្ទះនោះទេ។

បន្ទាប់ពីមានហេតុការណ៍នេះ នាងបាននិយាយថា នាពេលនេះ មុខមាត់របស់នាង ប្រៀបដូចជាបិសាច ដែលនាងសឹងតែ មិនអាចចំណាំខ្លួននាងបាននោះទេ ហើយនាងពិតជាមានអារម្មណ៍ ភ័យខ្លាចជាខ្លាំង មិនដឹងថាអាចប្រឈមមុខនឹង ការតុបតែងមុខបានទៀតនោះទេ។

តាមរយៈសម្ដីរបស់តារាម៉ូដែលនេះ បានបង្ហាញឱ្យដឹងទៀតថា ម្ចាស់ហាងផាត់មុខនិងធ្វើសក់នេះ បានសងជំងឺចិត្ដដល់នាង ជាង៣០០ដុល្លារអាមេរិក តែក្រុមគ្រួសារនេះនាងមិនទទួលយកនោះទេ ហើយអ្វីដែលធ្វើឲ្យនាង ខឹងជាខ្លាំងនោះ គឺហាងនេះបានចំនេញប្រាក់ជាច្រើន ចុះហេតុអ្វីបង្កឲ្យ មានរឿងរ៉ាវបែបនេះទៅវិញ។ សម្រាប់ពេលនេះផ្ទាល់ នាងក៏កំពុងតែចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់ ចំពោះករណីនេះផងដែរ។

ជាការពិតណាស់ ម្ដាយរបស់តារាម៉ូដែលនេះ គឺអ្នកស្រី Leigh ក៏ជាម្ចាស់ហាងសាឡនមួយដែល និងអ្នកស្រីបាននិយាយថា អ្នកស្រីមិនដែលជួបប្រទះនូវបញ្ហានេះនោះទេ ហើយអ្នកស្រីក៏មិនយល់ពី បញ្ហាអ្វីដែលបង្កឲ្យឡើងទៅជា ហើម ឬចេញទឹកបែបនេះទេ។

ទោះជាយ៉ាងណា នាពេលនេះ ម្ដាយនារីនេះ ក៏កំពុងតែធ្វើយុទ្ធនាការយ៉ាងក្ដៅគគុក ទៅលើការទាមទារឲ្យច្បាប់ ត្រឹមត្រូវ ដើម្បីបង្កើនសុវត្ថិភាពក្នុងវិស័យកែសម្ពស្ស បន្ទាប់ពី កូនស្រីរបស់ គាត់នឹងអាច ទទួលរងនូវភាពភ័យខ្លាច ពេញអស់មួយជីវិតនោះ។

តែសម្រាប់ហាងដែលកំពុងតែមាន បញ្ហានេះ បាននិយាយថា ការប្រតិកម្មបែបនេះ តែងតែកើតមានគ្រប់ពេល ហើយពួកគេនឹងសងជាប្រាក់សំណង ដើម្បីបញ្ចប់រឿង។

ចុះសម្រាប់ប្រិយមិត្ដនារី ធ្លាប់ជួបប្រទះឬ ឃើញនូវរឿងរ៉ាវបែបនេះ ជាក់ស្ដែងហើយឬនៅ?

រូបភាព ដែលភ្នែកនាងហើម និងចិញ្ចើម ដែលបង្កការឈឺចាប់ជាខ្លាំងដល់រូបនាង


រូបភាព ដែលនាងមិនទាន់រងរបួស






ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]