ភ្នំពេញ ៖ ជនសង្ស័យឈ្មោះ អ៊ុត ពិសិដ្ឋ អាយុ ២៨ឆ្នាំ ត្រូវនគរបាលប៉ុសិ៍្ត បឹងព្រលឹតចាប់ខ្លួន កាលពីព្រឹកម៉ោង ១០និង២០នាទី ថ្ងៃទី២០ ខែឧសភា នៅចំណុច ផ្លូវលេខ ១១៣ កែងផ្លូវលេខ ២១៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ខណៈដែលជនសង្ស័យ រូបនេះបានលួចគាស់ គម្របអាវម៉ូតូ យកម៉ាញ៉េតូ ចម្ងាយប្រមាណ ៣០ម៉ែត្រ។

យោងទៅតាមប្រភព ពីមន្រ្តីនគរបាលប៉ុសិ៍្ត បឹងព្រលឹត បានឲ្យដឹងថាជនសង្ស័យជាអ្នករើសអេតចាយ រូបនេះ បានធ្វើសកម្មភាពលួចគាស់ម៉ូតូ បានបន្តិច ក៍ត្រូវចាប់ខ្លួន និងបញ្ជូនបន្តទៅខណ្ឌ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដោយឡែកបក្ខពួក សម្ថកិច្ចកំពុងតាមចាប់ខ្លួន។

ជនសង្ស័យ អ៊ុត ពិសិដ្ឋ បាននិយាយថា នេះជាលើកទី១ហើយ ដែលខ្លួនបានធ្វើសកម្មភាពបែបនេះ ហើយជនសង្ស័យរូបនេះ គ្រោងបញ្ជូនបន្ត ទៅមន្ទីរ សង្គមកិច្ចដើម្បីអប់រំ ៕

ដោយ ៖ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]