ការប្រកួតបាល់ទាត់កាលពីម្សិលមិញ រវាងក្រុម Man CITY និង ក្រុម Barcelona បានធ្វើអោយ កក្រើក សង្វៀន Champions Leauge ដោយលទ្ធផលបានបញ្ចប់ទៅ ដោយក្រុមខ្លាំងរបស់អង់គ្លេស Man CITY ត្រូវបរាជ័យយ៉ាងអាម៉ាសមុខ ២ទល់នឹង០។

នាកីឡាដ្ឋាន Etihad Stadium ជាមួយនឹងទស្សនិកជនប្រមាណជា ៤៦ ០០០ នាក់ ក្រុមទាំងពីរប្រកួត បានត្រឹមស្មើ ក្នុងតង់ទីមួយ។ លុះឈានចូលមកដល់តង់ទីពីរ ខ្សែការពាររបស់ Man CITY កីឡាករ Demichelis ត្រូវពិន័យទទួលបានកាតក្រហម បណ្តេញចេញពីការប្រកួត ដោយបាល់ពិន័យ ១១ ម៉ែត្រត្រូវទាត់បញ្ចូលទីដោយកីឡាករ Lionel Messi នៅនាទីទី ៥៤។ ១១ នាក់ទល់នឹង ១០ នាក់បានធ្វើអោយក្រុមភ្ញៀវ បង្កើនការសម្រុកយ៉ាងខ្លាំង ឯក្រុមម្ចាស់ផ្ទះក៏ខំប្រឹងទប់មិនស្ទើរដែរ ប៉ុន្តែកម្លាំងនៃការសម្រុកពិតជាខ្លាំង រហូតដល់ក្រុមភ្ញៀវអាចរកមួយគ្រាប់ទៀត ដោយកីឡាករ Dani Alves នៅនាទីទី ៩០ ជួយអោយ Barcelona យកឈ្នះ Man CITY ០ទល់នឹង២ យ៉ាងរំភើយ។


វីដេអូ៖ highlight

ចុះយប់នេះវិញ ក្រុមកាំភ្លើងធំ Arsenal របស់អង់គ្លេស នឹងមានលទ្ធផលដូច Man CITY ដែររឺទេ នៅពេលដែលត្រូវស្វាគមន៍ក្រុមខ្លាំង Bayern Munchen របស់អាឡឺម៉ង់នោះ?

ក្រុម Arsenal របស់លោក Arsene Wenger ទើបតែទទួលបានជ័យជម្នះ ២ទល់នឹង១ ទៅលើក្រុម ហង្សក្រហម Liverpool នាក្របខ័ណ្ឌ FA CUP កន្លងទៅ ចំណែកឯក្រុម Bayern Munchen វិញពិតជាខ្លាំងលើសខ្លាំង ៥ ប្រកួតមិនស្គាល់ពាក្យថាចាញ់ ហើយការប្រកួតចុងក្រោយ បានផ្តួលក្រុមភ្ញៀវ Freiburg ៤ទល់នឹង០។

គួរបញ្ជាក់ផងដែរថា ក្រុម Arsenal បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ២ ក្នុងតារាង Premier League របស់ចក្រភពអង់គ្លេស ខណៈ Bayern Munchen ឈរនៅកំពូលតារាង Bundesliga របស់អាឡឺម៉ង់ ដោយមានពិន្ទុដាច់ឆ្ងាយ តាមមិនចង់ទាន់នោះទេ។

ប្រវត្តិជួបគ្នា៖

Bayern München 0 – 2 Arsenal

Arsenal 1 – 3 Bayern München


តារាងលទ្ធផល


តារាងការប្រកួត


តើប្រិយមិត្តយល់ថាក្រុម Arsenal រឺក្រុម Bayern នឹងឈ្នះយប់នេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]