ហុងកុង៖ តារាស្រីដែលមានឈ្មោះ បោះសម្លេង នៅក្នុងវិស័យសិល្បះហុងកុង គឺ នាង Myolie Wu កំពុងតែជួបនូវវិបត្តិ ស្នេហ៍ដ៏ធ្ងន់ធ្ងរ ខណៈពេលដែល អតីតមិត្ដប្រុសនាង Bosco Wong កំពុងតែបង្កាត់ភ្លើងស្នេហ៍ថ្មី ជាមួយនឹងតារាស្រី Vanessa Yeung និងនាងនៅឯកោនោះ។

តាមរយៈសារព័ត៌មានរបស់ Oriental Daily via Asian E-News Portal បានបង្ហាញឲ្យដឹងថា កាលពីថ្ងៃបុណ្យសង្សារ ដែលទើបតែកន្លងទៅថ្មីៗនេះ អតីតមិត្ដប្រុសនាង បែរជាចំណាយពេលវេលាជាមួយនឹង មិត្ដស្រីថ្មី និងទុកនាង Myolie Wu ឲ្យនៅឯកាម្នាក់ឯង ហើយដែលនៅក្នុងថ្ងៃនោះ នាងក៏បានសរសេរសារនៅលើ គណេយ្យផ្ទាល់ខ្លួន Weibo បញ្ជាក់ពីភាពឯកានាងផងដែរ។ ជាមួយគ្នានោះ នាងក៏បានបង្ហោះរូបភាព ដែលនាងពាក់មួក និងអាវរងា រួមជាមួយនឹង ពាក្យថា ពិតជាត្រជាក់ និងត្រជាក់ខ្លាំងណាស់ ដែលទំនងជានាង ខ្វះភាពកក់ក្ដៅជាខ្លាំង។

តែទោះជានាង គ្មានមិត្ដប្រុសក្ដី នាងក៏នៅមានអ្នកគាំទ្រនាងជាច្រើន ដែលតែងតែនៅក្បែរនាងគ្រប់ពេល និងលើកទឹកចិត្ដនាងថា នាងនឹងអាចរកព្រះអង្គម្ចាស់បាន នាពេលឆាប់ៗនេះ៕







រូបភាព នាង និងអតីតមិត្ដប្រុស

រូបភាព អតីតមិត្ដប្រុសនាងMyolie Wu និងសង្សារថ្មី ដែលមានអាយុចាស់ជាង ៩ឆ្នាំ


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]