រាជធានីភ្នំពេញ ៖ កម្ម​​​ការិនី​រោង​ចក្រ​​​កាត់​​​​ដេ​រ​សម្លៀក​​​​បំពាក់​​​​ម្នាក់​​​​បាន​ ​​លេប​​​ថ្នាំ​​ងងុយ​​ដេក​​អស់​​​១០​​គ្រាប់​​​​ក្នុង​​​​​ចេតនា​​សម្លាប់​ ខ្លួន​​ ​ត្រូវ​​បាន​​​​​គេ​​​​ដឹក​តាម​​រ៉ឺម៉ក​​​​​ម៉ូតូ​​​​​ទៅសង្គ្រោះ​​​ នៅមន្ទីរពេទ្យ​​​​​មិត្ត​ភាព​​​ខ្មែរ​-សូវៀត ​​កាលពីវេលាម៉ោង​​​​​៩និង​​២០​នាទី​យប់​​ថ្ងៃទី​១៧ ​ឧសភា​ ។ ស្រ្តី​​​រូបនោះ​​ឈ្មោះ ​សន ​ស៊ីនិត​ អាយុ​​២៧​ឆ្នាំ​ ​​ជា​កម្មការិនី​​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​​​​​ ស្នាក់​នៅ​បន្ទប់​ជួល​ម្តុំ​​​បឹង​ក្រពើ ក្នុង​​​ភូមិ​​​ដំណាក់​​ធំ​៣​ សង្កាត់​​​​ស្ទឹងមានជ័យ​​ ខណ្ឌមានជ័យ​​ មាន​ស្រុក​កំណើត​​​​នៅស្រុកពា​រាំង ខេត្ត​ព្រៃវែង ។​

​ប្រភពព័ត៌មាន​ពីសាច់​ញាតិ​​​​ដែលជូន​​​មក​​​មន្ទីរ​ ពេទ្យ​​​​​បាន​​ឱ្យ​ដឹង​ថា  ​នៅ​ថ្ងៃ​​​កើត​ហេតុ​​​​នេះ​​​ឈ្មោះ​ សន ស៊ីនិត ​បាន​ចេញ​ពីធ្វើ​ការ​​​​តាំងពី​ម៉ោង​​​​៤​រសៀល​​​ដោយ​មិន​បាន​​​​នៅ​ធ្វើការ ​​​​ថែម​​​ម៉ោង​​ទេ ​​​ក្នុងទឹកមុខ​​​ខុសពីធម្មតា ប៉ុន្តែ​​មិន​​​​មាន​អ្នក​​​​ចាប់​អារម្មណ៍​ទេ ​​ដោយ​ស្មាន​​​តែ​មិន​​​ស្រួល​ខ្លួន​​ ។ ​រហូត​​​​​ដល់​ម៉ោង​​​​​៨​និង​​២០នាទីយប់​ ​ទើប​សាច់ញាតិ​​​​​និង​មិត្ត​ភក្តិ​​​​ដែល​ស្នាក់​​​នៅ​បន្ទប់​​​ជាមួយ​​​​ គ្នា​ចេញ​​ពី​ធ្វើ​ការ​​​​ទៅដល់​ឃើញ​ស្ត្រី​​​នោះ​​ដេក​​ល្ហិត​ល្ហៃ​​​អស់​ កម្លាំង​​​​ ហើយ​​ខំប្រឹង​​ស្រ​វេ​ស្រវា​យក​ថ្នាំ​​​​ងងុយ​ដេក​​​​មួយ​បន្ទះ​​​មាន​​១០​ គ្រាប់​​​​ដើរស​​​សៀរតាម​ជញ្ជាំង​​​​ប្រុង​​ទៅ​​លេប​នៅ​​ក្នុង​បន្ទប់​​​ទឹក ​ទៀត​ ​​ក៏​ត្រូវ​​​ឃាត់​​​​​ទាន់​​​ហើយ​ស្ត្រី​​​នោះ​និយាយថា  ​គាត់​លេប​ថ្នាំ​​​​ងងុយ​​​​ដេក​​​​អស់​១០គ្រាប់​​​ហើយ ​តែមិន​​​ទាន់​ស្លាប់​​​​ ទើប​គាត់ប្រុង​​​​លេប​​​ថែម​​​១០​គ្រាប់​ទៀត ​។

​​ប្រភព​ដដែល​​​បន្ត​​ថា ​​ពេល​​ឃើញ​​​ សន ​ស៊ីនិត​ ស្លេក​ស្លាំង​​ខ្លាំង​​​ពេក​បាន​​​​ទៅ​តាម​ហៅ​​​​គ្រូ​ពេទ្យ​ដែល​នៅជិត​​​​ នោះ​ឱ្យ​​ទៅជួយ​​​មើល ។​ ​ពេល​គ្រូ​ពេទ្យ​​​​​ទៅ​​ដល់​ស្រ្តី​នោះ​សន្លប់​​​​បាត់​ស្មារតី​​ ​ទើប​​​​ហៅ​រ៉ឺម៉កម៉ូតូ​​​​​ដឹក​យកទៅ​​​សង្គ្រោះ​​​​នៅ​មន្ទីរពេទ្យ​​​ ​មិត្ត​ភាព​​ខ្មែរ-សូវៀត​ ​។​
​​ទាក់​ទិន​នឹង​​​ការ​លេប​ថ្នាំ​​​នេះ ​សាច់ញាតិ​របស់​ជន​​​​​រងគ្រោះ​​​​ព្យាយាម​​​​លាក់លៀម​​​មិននិយាយ​​ទេ  ​គ្រាន់​​​តែ​​បង្ហើប​ថា​ នៅកន្លែងធ្វើ​ការ ​ស៊ីនិត​និយាយ​​​ទូរស័ព្ទ​​​​ជាមួយ​​​​ប្តី​​នៅស្រុក​​​​កំណើត​​​​ មិន​ដឹង​​​​​មាន​រឿង​​​អ្វី​ទេ ​បាន​​​​ជា​ដាច់​ចិត្ត​​​​លេបថ្នាំ​​​​សម្លាប់​​ខ្លួន​​​​បែបនេះ ។​ ​បន្ទាប់​​​ពីគ្រូពេទ្យ​​​​​លាង​ក្រពះ​​​​ និង​ព្យួរ​​​សេរ៉ូម​​​​បាន​​ធូរ​​ស្រាល ​​​ហើយ​បាន​​​ដឹក​តាម​​​រ៉ឺម៉ក​ម៉ូតូ​​​​ត្រលប់​​​​ទៅ​កន្លែង​​​​ផ្ទះជួលវិញ ៕

 

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]