ក្រោយពីបាត់មុខមួយរយៈមក (ពោលគឺក្នុង  CD Town Vol 25 គ្មានបទចំរៀងរបស់កញ្ញា មាស សុខសោភាទេ​) កញ្ញាបានលេចមុខជាថ្មី ក្នុង CD Vol  26 របស់ផលិតកម្ម Town ។ លើគម្របរបស់ CD ថ្មីនេះបានដាក់ចំណងជើងថា Meas Sok Sophea Collection 3 ដែលមានន័យថា កម្រងចម្រៀងរបស់ មាស  សុខសោភា លេខ 3 ។ តាមរយៈចំណងជើងនេះ យើងអាចសន្និដ្ឋានបានថា CD ថ្មីនេះពិតជាមានបទ កញ្ញាសុទ្ធហើយមើលទៅ។ 

តាមរយៈគេហទំព័រ ម៉ាញូហ្សីក អនឡាញ (www.muzik-online.net) លោកអ្នកអាចស្តាប់នូវបទមួយរបស់កញ្ញាដែលមានចំណងជើងថា « ចង់នៅផ្ទះ » ។ បទនេះជាបទបែបមនោសញ្ចេតនា ហើយដែលបានបង្ហាញពីអារម្មណ៍របស់ស្រីម្នាក់ដែលបានបាត់បង់ស្នេហា ។ នារីម្នាក់នោះ មិនចង់ចេញពីផ្ទះដោយសារតែនាងមិនចង់ឃើញកន្លែងអនុស្សាវរីយ៍ស្នេហ៍ ដែលជាហេតុបណ្តាលផុស ឡើងនូវការឈឺចាប់ដែលវិបាកនៃការបាត់បង់ស្នេហ៍។

សូមស្តាប់ចម្រៀងនេះ ដោយចុចលើទីនេះ www.muzik-online.net

ដោយ ម៉ាញូហ្សីក អនឡាញ

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា