ត្រីឆ្លាម frilled វាជាប្រភេទត្រីឆ្លាម fossil ពីព្រោះប្រភេទត្រីនេះមាន ការផ្លាស់ប្ដូរតែបន្ដិចបន្ដួចប៉ុណ្ណោះ តាំងពីសម័យបុរាណមក ដែលវាមានរូបរាង ដូចជាអន្ទង់យក្ស ប៉ុន្ដែការពិតវាគឺជាត្រីឆ្លាម។ កាលពីថ្ងៃទី ២១ខែមករា ឆ្នាំ ២០០៧ មានបុគ្គលិកម្នាក់ មកពីសួនកំសាន្ដ Awashima Marine នៃ Shizuok ភាគខាងត្បូងឆៀងខាងលិចនៃទីក្រុងតូក្យូ បានប្រទះឃើញ ប្រភេទអន្ទង់ដ៏ចម្លែកនេះ ដែលមានធ្មេញមុខស្រួច។ ត្រីនេះមានកំណត់ សំគាល់ដូចជា ស្ដ្រីពោះធំ ដែលមានប្រវែង ជា ១.៦ ម៉ែត្រ ដែលត្រូវបានគាត់ចាប់បាន និងគិតថា ប្រហែលជាត្រីនេះកំពុងតែមាន បញ្ហាគឺសុខភាពមិនសូវល្អ។ ពួកគេបានយកវាចេញពីទឹក និងបានដាក់វាចូលទៅក្នុងទឹក ប្រៃ និងថតរូបវាទុក ហើយត្រីនេះត្រូវបាន ស្លាប់បន្ទាប់ពីគេបានចាប់វា ប៉ុន្មានម៉ោងក្រោយមក។ ប្រសិនជាប្រិយមិត្ដបាន ជួបប្រទះសត្វប្រភេទនេះ សូមកុំយល់ច្រលំថាជាសត្វអន្ទង់ឲ្យសោះ ព្រោះការពិតវាជាប្រភេទ ត្រីឆ្លាមម្យ៉ាងឈ្មោះ frilled ៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]