ប្រហែលជាប្រិយមិត្ដធ្លាប់ បានស្គាល់រួចមកហើយនៅក្រុម តារាចម្រៀងកូរ៉េ 2NE1​ ដែលកាលពីថ្ងៃទី ១៧ ម្សិលមិញនេះ ពួកគេបានប្រារព្ធពិធី ខួប៣ឆ្នាំចាប់តាំងបង្កើតក្រុមនេះមក។ ម្យ៉ាងវិញទៀត សមាជិកម្នាក់នៃក្រុម2NE1គឺ Sandara Park បានសម្ដែងនូវការអរគុណ ចំពោះអ្នកគាំទ្ររបស់នាង និងអ្នកដែលបានជូនពរដល់ពួកគេផងដែរ។ ក្នុងថ្ងៃនោះផងដែរ នាងបានសរសេរថា “ពិធីគំរប់៣ឆ្នាំនៃ 2NE1 តាំងពីថ្ងៃបង្កើតមក សូមអបអរសាទរ ហើយនេះជានំខួបកំណើតដែលបញ្ជាក់ពីរយៈពេល ៣ឆ្នាំនៃ 2NE1 និង Black Jacks” ។​ អ្វីដែលចាប់អារម្មណ៍នោះ គឺនៅលើនំ cake នោះមានរូបតូចៗ៤ ដែលបង្ហាញពីសមាជិកនៃក្រុមនេះ៕  

ដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]