រង្វង់តូចៗដែលនៅ គែមខាងលើនៃ ទូរស័ព្ទរបស់អ្នក ប្រហែលជាស្រស់ស្អាត ហើយមែនទេ? ប៉ុន្តែវាមិនបានបង្ហាញ ពីកម្លាំងនៃសេវាទូរស័ព្ទ របស់អ្នកច្បាស់នៅឡើយទេ។



ខាងក្រោមនេះគឺជាវិធី សម្រាប់បង្ហាញពីកម្លាំង សេវាទូរស័ព្ទរបស់អ្នកអោយ កាន់តែច្បាស់នៅលើ Home Screen៖

១.ចាប់ផ្តើមដោយ ចូលទៅកាន់កម្មវិធីទូរស័ព្ទ (Phone app)



២.បន្ទាប់មកចូលទៅកាន់ កន្លែងចុចលេខ ( dial pad)



.វាយលេខកូដដ៏ចម្លែកនេះ *3001#12345#* រួចចុចបញ្ជូន



៤. នោះអ្នកឃើញ Field Test បង្ហាញលើអេក្រង់ រួចសំគាល់ថានៅគែមខាងឆ្វេង ផ្នែកខាងលើនៃ អេក្រង់របស់អ្នក សញ្ញារបស់អ្នកកាលពីមុន បានប្តូរទៅជាលេខធម្មតា រួចទៅហើយ។ គួរបញ្ជាក់ថា លេខកាន់តែទាប នោះសេវាទូរស័ព្ទកាន់តែខ្សោយ (បើនៅលើ -៨០ នោះសេវាគឺនៅល្អ តែបើនៅក្រោម -១០៥នោះសេវាគឺអន់)



៥. ដើម្បីធ្វើអោយទម្រង់ ដ៏អស្ចារ្យនេះជាប់នៅលើ Home Screen របស់អ្នករហូតនោះ ត្រូវចុចអោយជាប់ ទាំងប៊ូតុង Sleep/Wake នៅខាងស្តាំផ្នែកខាងលើ នៃទូរស័ព្ទរបស់អ្នក ជាមួយនិងប៊ូតុង Home ដែលឋិតនៅខាងក្រោមអេក្រង់ រហូតទាល់តែទូរស័ព្ទ របស់អ្នកបិទ។ នៅពេលដែលបើកទូរស័ព្ទវិញ សេវាទូរស័ព្ទរបស់អ្នក នឹងក្លាយទៅជាលេខ។ ហើយប្រសិនបើអ្នក ចង់ប្តូរវាអោយ ទៅដូចដើមនោះ គ្រាន់តែធ្វើតាម ជំហានពី១-៤ប៉ុន្តែ មិនបាច់អនុវត្តវិធីទី៥ឡើយ រួចចាកចេញពី field test ទៅជាការស្រេច។

អស្ចារ្យណាស់មែនទេ តោះសាកល្បងទាំងអស់គ្នា? ប៉ុន្តែកុំចាត់ទុកថា វិធីនេះអាចធ្វើអោយ សេវាទូរស័ព្ទរបស់អ្នក ល្អជាងមុននោះ តែយ៉ាងហោចណាស់ ក៏អាចធ្វើអោយអ្នកដឹង ពីកម្លាំងឬកម្រិត នៃសេវាទូរស័ព្ទដែលអ្នក កំពុងតែប្រើប្រាស់ផងដែរ។ ហើយចំពោះវិធីនេះ ក៏អាចប្រើសម្រាប់ ស្ទង់កម្រិតសេវាទូរស័ព្ទ នៅក្នុងប្រទេសយើងបានផងដែរ។



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]