ដើម្បីជាការថ្លែងអំណរគុណ ចំពោះការផ្តល់នូវរាល់ទំនុកចិត្ត ជាមួយនិងការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់អតិថិជនទៅ លើផលិតផល LG និងសេវាកម្ម ក្រុមហ៊ុន LG បានរៀបចំឡើងនូវកម្មវិធី ពិសេសមួយ គឺ ការទិញទូរសព្ទដៃទំនើបម៉ូដែល LG G2 ក្នុងតម្លៃពិសេស។ ចាប់ពីថ្ងៃទីនេះរហូតដល់ថ្ងៃទី28 ខែកុម្ភះ ឆ្នាំ2014 លោកអ្នកអាចធ្វើការទិញ ទូរសព្ទដៃ ម៉ូដែល LG G2 តាមរយះការបង់រំលស់ ដោយគ្រាន់តែចំណាយ អស់ទឹកប្រាក់ចំនួនត្រឹមតែ 51 ដុល្លា ក្នុង1ខែតែប៉ុណ្ណោះ។ ជាងនេះទៅទៀត លោកអ្នកនិងទទួលបាន នូវការបញ្ជុះតំលៃពិសេស ជាមួយនិងការបន្ថែម ជូននូវស្រោមទូរសព្ទ LG Quick Window ដែលមានតំលៃរហូតដល់ 45 ដុល្លា ថែមទៀតផង។ ការផ្តល់ជូនពិសេសនេះ នឹងត្រូវធ្វើឡើងនៅគ្រប់បណ្តារ ហាងលក់ទូរសព្ទដៃម៉ាក់LG ទាំងអស់ ឬក៏លោកអ្នកអាចអញ្ជើញមកសាខា អាគារលក់ផលិតផល ដែលមាន ទីតាំងទី 1 នៅរាជធានីភ្នំពេញ អាសយដ្ឋាន អគារលេខ 135 មហាវិថីព្រះមុនីវង្ស ខណ្ឌ 7មករា លេខទូរសព្ទ 023 888 199 ទីតាំងទី 2 នៅខេត្តសៀមរាបអាសយដ្ឋានអគារលេខ 18 ផ្លូវសម្តេចទេពវង្ស សង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប លេខទូរសព្ទ 063 966 199 ទីតាំងទី 3 នៅខេត្តបាត់ដំបង អាសយដ្ឋាន ផ្លូវលេខ 1 កែងផ្លូវលេខ 121 ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង លេខទូរសព្ទ 053 952 199 ។

បញ្ជាក់៖ LG G2 ជាម៉ូដែលទូរសព្ទប្រភេទថ្មី និងទំនើប របស់ក្រុមហ៊ុន LG ដែលមានប៉ូតុងចុចខាងក្រោយ មុនគេបង្អស់នៅក្នុងពិភពលោក។ ប៊ូតុងនៅខាងក្រោយរបស់ LG G2 ឆ្លើយតបនឹងទំលាប់នៃ ការប្រើចង្អុលដៃ លោកអ្នកអាចកំណត់សំលេង ថតរូប និងបិទបើកទូរសព្ទដោយប្រើ ចង្អុលដៃតែមួយប៉ុណ្ណោះ។ LG G2 ត្រូវបានរាប់បញ្ជូលជាទូរសព្ទ ល្អផ្តាច់គេប្រចាំឆ្នាំ ដោយមានកាម៉េរាទំហំ 13 មេហ្គាភិចហ្សែល អាចថតរូបកំរិត Full HD ច្បាស់ជាងទូរសព្ទដទៃ ថាមពលថ្មទំហំ ៣០០០ mAh ប្រើបានយូរជាងប្រភេទទូរសព្ទ Smartphoneដទៃទៀត។



បញ្ចូលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]