ខេត្ត​​ពោធិ៍សាត់​​​​​ ៖​​​ ​ក្មេងស្រី​ម្នាក់​​ដែល​​ពូកែ​ដើរ​បាត់​ពី​ផ្ទះ​​ច្រើន​ដង​​​ពេក​ ​ត្រូវ​បាន​ម្តាយ​ចិញ្ចឹម​​ដាក់​​ច្រវាក់​​​ជើង​ចាក់​សោ​ជាប់​នឹង​រោង​ឆ្កែ​ រួច​ហើយ​ទៅផ្សារ​បាត់ ។ លុះមួយ​​សន្ទុះ​ក្រោយ​មក​ព័ត៌​មាន​នេះ​បានធ្លាយ​ចេញ​ទៅ​ក្រៅ​ធ្វើ​ឱ្យ​​ សមត្ថ​កិច្ច​ចុះ​មក​ពិនិត្យ​​​មើល​ព្រោង​ព្រាត​​សង្ស័យ​ពាក់​ព័ន្ធ​​នឹង​ ករណី​បង្ខាំង​មនុស្ស​​ខុស​ច្បាប់ ។

ម្ចាស់​ផ្ទះអ្នក​ស្រី​​​យិន ស៊ីណា ​​​អាយុ​៥៤​ឆ្នាំ ជាអនុ​ប្រធាន​​ភូមិ​ពាល​ញែក២ សង្កាត់​​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍​សាត់ ប្តី​ជា​ជន​ពិកា​ជើង​មាន​មុខរបរ​ជា​ជាង​ប៉ះ​កង់ ។ ចំណែក​​ក្មេង​ស្រី​ដែល​​ដាក់​​​ច្រវាក់​​​ជើង​​កុំ​ឱ្យដើរ​​​​ឈ្មោះ​សំ ស្រី​ណុច អាយុ​១៣​ឆ្នាំ ​ជា​កូន​ចិញ្ចឹម និង​មាន​សតិ​មិន​​ប្រក្រតី​​ ។
លោក ​​វរ​សេនីយ៍​​​​​ទោសាយ សាវុធ​ ​​អនុ​ប្រធាន​​​ការិយាល័យ​​​កណ្តាល​​​នគរបាល​​​យុត្តិ​ធម៌​​​​​នៃ​ស្នង​ការ​ ដ្ឋាន​​នគរបាល​​​ខេត្ត​​​​ឱ្យ​ដឹង​ថា ​​នៅព្រឹក​​​ថ្ងៃទី​​១៧ ឧសភា ​​ដោយ​មាន​​ការ​ផ្តល់​ព័ត៌​មាន​​​​​​ពីប្រជា​ពលរដ្ឋ​​​ថា ផ្ទះមួយ​​​នៅខាង​ត្បូង​​​ជាប់​របង​​​អធិការ​ដ្ឋាន​​​រដ្ឋ​បាល​​​ជល​​ផល​​​​​ ​ខាង​ត្បូង​​បឹង​​ទន្លេ​សាប​​​​ ស្ថិត​​ក្នុងភូមិ​​​ពាល​​ញែក​២ សង្កាត់​​​​​​​ផ្ទះ​ព្រៃ​​ ក្រុង​ពោធិ៍សាត់​ ​​មានក្មេង​​ស្រី​ម្នាក់​​​​​ត្រូវគេ​​ដាក់​ច្រវាក់​​​​​មិនឱ្យ​​​​​ដើ​រទៅ​ ណា​​ ។ ភ្លាម​​លោក​វរ​​​​សេនីយ៍​​​ឯករស់​​ ប៊ុន​ណាន​ ស្នង​ការ​​រង​​​​ និង​ជា​​​ប្រធាន​​ការិ​យាល័យ​​​​កណ្តាល​​​​​នគរបាល​​​​យុត្តិ​ធម៌​​​​នៃស្នង ​ការ​​​ដ្ឋាន​នគរបាល​​​ខេត្ត​បាន​ចាត់​ឱ្យ​​​​​លោក​ដឹក​នាំ​កម្លាំង​​ចុះ​​ ទៅ​ពិនិត្យ​​មើល​​​ ។ ពេល​​​ទៅដល់​​​ស្ងាត់​ជ្រៀប​​​ពុំ​មាន​​អ្នក​ណា​​នៅ​ទេ ឃើញ​តែ​​​ក្មេង​ស្រី​​នោះ​​ម្នាក់​ឯង​​​អង្គុយ​​​ក្នុង​រោង​​ក្បែរ​​របង ជើង​ជាប់​ច្រវាក់​​​​​​​​ ។ មួយ​សន្ទុះ​​​ក្រោយ​មក​​​​​ទើបឃើញ​​​ស្ត្រី​ម្ចាស់​​ផ្ទះ​​​មក​ដល់​​​ ហើយ​​កម្លាំង​​របស់​លោក​​​ក៏ហៅ​​​​​ទៅសួរ​នាំ​​​នៅ​ឯស្នង​ការ​​​ដ្ឋាន​ នគរបាល​​តែម្តង ។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​​​​ ស្រ្តី​​​ម្ចាស់​ផ្ទះ​ឈ្មោះ​​យិក ស៊ីណា ​​បាន​រៀប​រាប់​​​ប្រាប់​​​ថា ក្មេង​ស្រី​​ឈ្មោះ​​​សំ ស្រី​​​ណុច នេះ​ជាកូន​​កំព្រា​​ឪពុក​ម្តាយ​​​ ហើយត្រូវ​​​បាន​អង្គការ​​​ទំពាំង​ស្នង​ប្ញស្សី​​​នៅភ្នំ ពេញ​​​​​​យក​មក​ឱ្យ​គាត់​​​ចិញ្ចឹម​​​​​​​​៦-​​៧ឆ្នាំ​​​​មក​ហើយ ។​ក្មេងស្រី​​នេះ​មាន​ជំងឺ​​​​សរសៃ​ប្រសាទ​​​លេប​ថ្នាំ​​​​​​រាល់​ថ្ងៃ​​ ហើយ​មុន​ថ្ងៃសីល​​​​​មួយ​ថ្ងៃ​​តែង​​​ធ្វើ​​ទុកស្រែក​យំ​​ និង​​កាច​ខុស​​ពីធម្មតា​ ។ ពេល​​​ប្តី​របស់គាត់​​ទៅ​ប្រកប​​​របរ​រក​ស៊ី​​​ប៉ះ​កង់​​​នៅក្បែរ​​របង​​ វត្ត​​​ពាល​ញែក​​ ហើយគាត់​​​​​ទៅ​សាលា​​ឃុំ​​ តែង​ទុក​​នាង​​​​ឱ្យ​នៅ​​​ចាំផ្ទះ​​ឬឱ្យ​​​​​​​​​​ទៅរៀន​​​នៅសាលា​​​ ប៉ុន្តែ​​​​នាង​​មិន​ដែល​​​នៅ​ផ្ទះ​ទេ ​​ដើរ​​ទៅ​​ណាបាត់​​ៗ​​​​រាល់​ថ្ងៃ​​​ ជួ​​ន​កាល​​​ម៉ោង​១០​យប់​ទើ​ប​ឃើញ​​​​ចូលផ្ទះ​​​​​ ។ មាន​​​​ថ្ងៃ​ខ្លះ​​ ដោយ​សារ​​នាង​​មាន​​​​​សតិ​មិន​​​ល្អ​​ ​បាន​​​ដើរ​​​សើយ​​​​អាវ​​ យក​ដៃ​លុញសុដន់​​លេង​នៅ​តាម​​​ហាង​កាហ្វេ​​​​ ពេល​នោះ​​​មាន​អ្នក​ស្គាល់​​​ក៏នាំ​​មក​ដល់​ផ្ទះ​​​ ។ លុះស្អែក​​ឡើង​​​ថ្ងៃទី​​​១៧ ឧសភា​ គាត់​ទៅ​ទិញ​​ម្ហូប​នៅ​ឯផ្សារ​​​​ដោយ​បារម្ភ​​​​​​ពេក​ គាត់​​​​ក៏ដាក់​ច្រវាក់​​​មួយ​ភ្លែត​​​​​ក្នុង​​​​រោង​ឆ្កែ​​ជ្រុង​របងផ្ទះ​ ​ ។ ប៉ុន្តែ​​​​ទើប​​តែជិះ​​កង់​​ដល់​ផ្សារ​​​ ស្រាប់​តែ​​​គេ​ទូរស័ព្ទ​​​ឱ្យ​ត្រឡប់​​​​មក​វិញ​​ ព្រោះ​​សមត្ថ​កិច្ច​​​​​នៅពេញ​ផ្ទះ​​​​​ចង់​​​ជួប ។ ស្ត្រី​​​ម្ចាស់​ផ្ទះ​​​​បន្តថា កន្លង​មក​​​​​​គាត់​មិន​ដែល​​​វាយ​ធ្វើបាប​​​ ឬ​បង្អត់​​​អាហារ​​​ក្មេងស្រី​​នេះទេ គឺ​​​ចាត់​ទុក​ដូច​​​ជាកូន​​បង្កើត​​ ហើយការដាក់​​ច្រវាក់​​​​នេះ​គឺ​​​​គាត់​​​ទៅផ្សារ​​​​មួយ​ភ្លែត​​​ប៉ុណ្ណោះ​ ​ ។ ប៉ុន្តែ​​​​​ដោយ​​សារ​​គាត់​​ជិត​មក​ដល់​បែរ​​ជាជាប់​ចោទ​​​​ថា បង្ខាំង​​មនុស្ស​​ខុស​ច្បាប់​​​ទៅវិញ ។

បន្ទាប់​ពី​សួរនាំ​​​​ដឹង​ថា ក្មេងស្រី​​​រងគ្រោះ​​​ពិត​​ជា​​មាន​ជំងឺ​​​សរសៃ​ប្រសាទ​​ដើរ​បាត់​ៗ​ពីផ្ទះ ​​រាល់​ថ្ងៃ​​ និង​ដោយ​មាន​​ការ​ទទួល​​ដឹង​​​ឮពី​​មេឃុំ​​-ភូមិ​​ និង​​ប្រជាពលរដ្ឋ​​​​នៅក្បែរ​​​នោះ​ផង​ លោក​​ព្រះ​រាជ​​​អាជ្ញា​​​មិន​ចោទ​​ប្រកាន់​​​​ទេ គឺ​បាន​​ឱ្យ​ស្ត្រី​​នោះ​មក​ផ្ទះវិញ​​​​ធម្ម​តា​ ។ ឯក្មេង​ស្រី​​​រងគ្រោះ​​​​​ប្រគល់​​ទៅ​​ឱ្យ​ភាគី​ខាង​មន្ទីរ​​​សង្គម​កិច្ច​ ​​ អតីត​​យុទ្ធជន​​និង​យុវ​​​នីតិ​​សម្ប​ទា​គ្រប់គ្រង ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]