ក្នុងកន្លែងការងារនីមួយៗ តែងតែជួបមនុស្សគ្រប់ប្រភេទ ទាំងល្អទាំងអាក្រក់ ដែលអ្នកមិនធ្លាប់ស្គាល់ ។ ដូច្នេះខាងក្រោម ជាប្រភេទមិត្តភក្កិរួមអាជីព មួយចំនួន ដែលអ្នកគួរតែជៀសវាង និងយល់ដឹងជាមុន៖

 ១)ដើរតួជាចិត្តល្អមុខអ្នកដទៃ៖ មានមនុស្សខ្លះចង់អោយ គេគិតថាខ្លួនល្អ តែងតែដើរតួជាមនុស្សត្រឹមត្រូវ សុខចិត្តទទួលកំហុសទាំងអស់ ធ្វើកំសត់នៅមុខអ្នកគ្រប់គ្នា។ ឧទាហរណ៏ ប្រសិនអ្នកមានបញ្ហាជាមួយ មនុស្សប្រភេទនេះ គឺគេសុខចិត្តទទួលថា គេខុសរឺក៏គេ ដើរតួជាយំ នៅមុខអ្នកដទៃ អោយគ្រប់គ្នាគិតថា គេល្អនិងអ្នកជាមនុស្សអាក្រក់។


២)ទម្លាក់កំហុសមកអ្នករហូត៖ នៅពេលមានរឿងអ្វីមួយ នាងរឺក៏គាត់តែងតែ ទម្លាក់កំហុសមកលើអ្នក ទោះជាអ្នកមិនបានធ្វើក៏ដោយ ។ នេះហើយជា ប្រភេទមនុស្សដែលគួរតែប្រយ័ត្ន ពីព្រោះមនុស្សបែបនេះ នឹងបំផ្លាញអ្នក រឺក៏ធ្វើអោយអ្នកបាត់បង់ការងារ នៅថ្ងៃណាមួយ។


៣)មនុស្សអែបអប៖ ភាគច្រើនអ្នកតែងតែ ជួបមនុស្សប្រភេទនេះហើយ គឺពូកែអែបអបចាហ្វាយនាយ ដូចជាអញ្ចើញគាត់ ទៅពិសារបាយ ជាច្រើនដង យកចិត្តចាហ្វាយនាយ គ្រប់ពេល។ វាជាសញ្ញាមួយ អោយអ្នកដឹងថា ជាមនុស្សយកចិត្តចាហ្វាយនាយ និងអែបអប ដើម្បីយកគុណសម្បត្តិខ្លួនឯង។


៤) និយាយដើម៖ មនុស្សដែលនិយាយដើមគេ នឹងនិយាយរឿងគេប្រាប់អ្នក ហើយក៏នឹងអាចយក រឿងអ្នកទៅប្រាប់គេវិញដែរ ដូច្នេះអ្នកគួរតែប្រយ័ត្ន យល់ល្អមិនចាំបាច់ និយាយជាមួយ មនុស្សប្រភេទនេះកាន់តែប្រសើរ។


៥) តាមដានបំណាំអ្នក៖ ប្រសិនបើមានមនុស្សប្រភេទនេះ ធ្វើការរួមជាមួយអ្នក វាជារឿងមួយដែលអ្នក គួរតែព្យាយាមធ្វើអ្វី អោយត្រឹមត្រូវ ពីព្រោះគេចាំតែបង្ខូចឈ្មោះ នៅពេលអ្នកភ្លេចខ្លួនតែប៉ុណ្ណោះ។ ជាពិសេសគេតែងតែ តាមដានរាល់សកម្មភាពរបស់អ្នក បន្ទាប់មក យកទៅរាយការណ៏ អោយចាហ្វាយនាយ ដើម្បីអោយស្ពប់អ្នក រឺអាចអោយអ្នកចេញពីការងារបាន។


 នេះជាប្រភេទមនុស្សទាំង៥ ដែលអ្នកគួរតែប្រយ័ត្ន ក្នុងកន្លែងធ្វើការរបស់អ្នក ប្រសិនមានមនុស្សបែបនេះ អ្នកព្យាយាមនៅអោយឆ្ងាយ ប្រសើរជាងយកគេ ធ្វើជាមិត្តរួមការងាររបស់អ្នក។

ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]