ដោយសារតែអាកាសធាតុប្រែប្រួល ប៉ុន្មានថ្ងៃនេះ បានធ្វើអោយមានរឿងអាក្រក់ជាច្រើនបាន កើតឡើងនៅលើប្រទេស កម្ពុជា ក៏ដូចជាប្រទេសនៅក្នុង តំបន់ជាមួយ ផងដែរ ហើយកាលពីពេលថ្មីៗនេះ មានព័ត៌មានដ៏ចំលែកមួយ បានធ្វើអោយផ្អើលអ្នកលេងអិនធើណិតទៀតផង។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីពេលថ្មីៗ នេះបន្ទាប់ពីមានភ្លៀងជាច្រើនមេមក មានផ្ទះរបស់គ្រួសារកសិករ នៅខេត្ត Guangxi ប្រទេសចិនមួយខ្នងបាន រងនៅការខូចខាត និង បាត់បង់ គ្រឿងសង្ហារឹមជាច្រើនដោយសារតែ ក្នុងផ្ទះរបស់គាត់បាន កើតមាននូវរណ្តៅដ៏ធំមួយ បានលេបត្របាក់។ ប្រភពព័ត៌មានបានបន្តអោយដឹងទៀតថា ហេតុការនេះមិនបានធ្វើអោយ អ្នកណាម្នាក់រងរបួស ឬក៏បាត់បង់ជិវិតនោះទេ ដោយសារតែពេលកើតហេតុ ក្រុមគ្រួសាររបស់ពួកគាត់ កំពុងទទួលទានដំណេកលង់លក់ នៅឯជាន់ខាងលើឯណោះ។ ព័ត៌មាននេះបានធ្វើអោយអ្នក លេងអិនធើណិតជាច្រើន ហួសចិត្តនិង ប្លែកអារម្មណ៍យ៉ាងខ្លាំង ពីព្រោះនេះមិនជា រឿងមួយដែលពួកគេធ្លាប់បានជួបប្រទះ ឡើយ ហើយវាបានកើតឡើងនៅក្នុងផ្ទះទៀតផង។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]