យោ​ង​​​ទៅ​​តាម​​ប្រភព​​​ព័ត៌​​មាន​​​ពី​​គេហ​​​​ ទំព័រ​​​​​​សិល្បៈ​​​ឥណ្ឌា​​ចេញ​ផ្សាយ​​កាល​​ពី​ថ្ងៃ​​ពុធ​ ទី​​​១៦ ឧសភា ឆ្នាំ​​២០១២​​ បាន​​ឱ្យ​​​​ដឹងថា គម្រោង​​​​​បេសកកម្ម​​​សម្តែង​​​បទ​ចម្រៀង​​​របស់​តារា​ចម្រៀង​​​ប៉ុប​​ឡេឌី ហ្គា​​ហ្គា​​​ ​​ក្នុង​​​ប្រទេស​ឥណ្ឌូ​​ណេស៊ីនៅ​ថ្ងៃ​ទី​​​៣ មិថុនា ឆ្នាំ​​២០១២​​ អាចនឹង​​ត្រូវ​​​គេ​លុប​​​ចោល​វិញ​ ។

មូល​ហេតុ​​​ដែល​​​នាំឱ្យ​​​មាន​​​ការ​លុប​​ចោល​​ការមក ​​សម្តែង​នៅក្នុង​ទឹក​ដី​ឥណ្ឌូ​ណេ​ស៊ី​នេះ​​ ដោយ​សារ​​ប៉ូលិស​​​​ទីក្រុង​​​ចាកា​តា​​​មិនព្រម​​​ដល់​ការ​អនុញ្ញាត​​​​​ សម្រាប់​​ការ​ប្រគុំ​តន្ត្រី​​​បន្ទាប់​ពីមាន​​​ការ​គំរាម​​​​​កំហែង​​ពី​​ ក្រុម​សកម្ម​ជន​​​អភិរក្ស​​​​ម៉ូស្លីម​​​​គ្រោងនឹង​​​​ធ្វើ​បាតុ​កម្ម​​​ត​ វ៉ា​​​ចំពោះ​​​ការ​​ស្លៀក​ពាក់​​​សិច​ស៊ី​របស់​តារា​​​ចម្រៀង​វ័យ​​​២៦​​​ ឆ្នាំ​រូប​នេះ ។

ក្រុម​សកម្ម​ជន​​​អភិរក្ស​​ម៉ូស្លីម​​​បាន​និយាយ​​​ថា ការ​​តុប​តែង​​ខ្លួន​សិច​ស៊ី​​ជ្រុល​ហួស​​​ហេតុ​​របស់​តារា​​ចម្រៀង​​រូប​ នេះ​​ នឹង​ធ្វើ​​​ឱ្យ​ប៉ះ​ពាល់​​ដល់​​សីល​ធម៌​​​សង្គម​​របស់​ប្រជា​ពលរដ្ឋ​​​​ ម៉ូស្លីម​​ ។

ចំណែក​​​ឯ​ពួក​​ម៉ូស្លីម​​​មួ​យ​ក្រុម​​​ទៀត​​​ដែល​ហៅ ​ខ្លួន​ឯង​​ថា ​​រណសិរ្ស​​​ការពារ​​​អ៊ិស្លាម​​​បាន​គំរាម​​ថា យើ​ង​នឹង​​​ប្រើប្រាស់​​​កម្លាំង​​​​​របស់​ពួក​គេ​​​​​​ ដើម្បី​​ទប់​ស្កាត់​​មិន​​​ឱ្យ​​​​​តារា​ចម្រៀង​​​​​ដែល​ចូល​ចិត្ត​​​ព្រលែង ​ខ្លួន​​​ទទេ​​​ជាន់​ទឹក​​ដី​​​ឥណ្ឌូ​ណេស៊ី​​​​​នោះ​ទេ ។ ពួក​​​គេ​បាន​​បន្ត​​​ទៀត​ថា ​​​ស្ទីល​សម្តែង​របស់​គេ​​​គឺ​​​ដូច​ជា​​​មនុស្ស​បាត​​ផ្សា ភាព​សិច​ស៊ី​​ និង​ការ​ស្លៀក​​​​​​ពាក់​​ឈុត​ក្នុង​​​របស់​នាង​​​នឹង​បំផ្លាញ​​​​​សេច​ក្តី ​​​ថ្លៃ​ថ្នូរ​​​របស់​​​​ប្រ​ជាជនឥណ្ឌូ​ណេស៊ី​​​​ដែល​ភាគ​ច្រើន​បំផុត​​កាន់ ​សាសនា​​​អ៊ិស្លាម​​ ។

ទាក់ទង​ទៅ​នឹង​ដំណឹង​​​​មិ​ន​​ទាន់​ផ្លូវ​​ការ​​នៃ​​ ការ​លុប​​ចោល​នេះ​​ បាន​ធ្វើ​​​​ឱ្យ​ក្រុម​​អ្នក​​​គាំទ្រ​មួយចំនួន​​​​​ដែល​បាន​​ចំណាយ​​ប្រាក់ ​​​ទិញ​សំបុត្រ​​​ចូល​ទស្សនា​​​រួច​ហើយ​​ ចំនួន​​​​ជាង​​​៥ម៉ឺ​ន​នាក់​​​មាន​​​ការ​ខក​ចិត្ត​​​ និង​​ខឹង​​​សម្បា​​​​យ៉ាងខ្លាំង ៕​​

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]